ក្រុមហ៊ុន Samsung Electronics បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានផ្អាករោកចក្រផលិតឧបករណ៍ាប្រើប្រាស់ក្នុងផ្ទះរបស់ខ្លួន នៅសហរដ្ឋអាមេរិក បន្ទាប់ពីកម្មកររបស់ខ្លួន ២នាក់បានធ្វើតេស្ត៍រកឃើញវិជ្ជមានវីរុសកូវីដ១៩។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បាននិយាយថា រោងចក្ររបស់ខ្លួនដែលមានទីតាំងនៅ Newberry County ភាគខាងត្បូងនៃរដ្ឋ Carolina កំពុងត្រូវបានសំអាត និងធ្វើអនាម័យយ៉ាងហ្មត់ចត់ ហើយនឹងចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕