ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា ទារកប្រុសអាយុ៤ខែ ជាកូនបង្កើតរបស់ជនជាតិបារាំង ដែលទើបបានព្យាបាលជាសះស្បើយ ដែរត្រូវបានឲ្យចេញ ពីមន្ទីរពេទ្យកុមារជាតិ ហើយនៅថ្ងៃទី៣មេសានេះ។
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣មេសានេះបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួន១នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៣៥នាក់ និងកំពុងសម្រាក ព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៤នាក់ ។

