S​a​n​c​h​o អះ​អា​ង​បែ​ប​មិ​ន​ផ្លូ​វ​កា​រ ហើ​យ​ថា​នឹ​ង​ផ្ទេ​រ​ម​ក​ Old Trafford

0

នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសានេះ កីឡាករគោលដៅរបស់ក្លឹបបិសាចក្រហម Man United កីឡាករ Jadon Sancho ទីបំផុតបានធ្វើការប្រកាសអះអាងបែបមិនផ្លូវការមួយ ហើយថាខ្លួននឹងសម្រេចចិត្តយកកុងត្រាមកលេងជាមួយនឹង Old Trafford ហើយពីក្លឹប Borussia Dortmund។

បិសាចក្រហម Man Unitedកាន់តែមានទំនុកចិត្ត ក្នុងការចំណាយលុយ ១០០លានផោន ដើម្បីទិញកីឡាករអង់គ្លេសរូបនេះ ពីអាល្លឺម៉ង់ក្រោយពេលដែលកាសែត Irish Indepedent បានចុះផ្សាយ និងអះអាងយ៉ាងច្បាស់ថា កីឡាករវ័យ ២០ឆ្នាំរូបនេះ បានធ្វើការបញ្ជាក់ប្រាប់បែបមិនផ្លូវការមួយថា រូបគេនឹងសម្រេចចិត្តយក Old Trafford ជំនួសឲ្យការផ្ទេរទៅ Stamford Bridg eដែលលោក Frank Lampard តែងតែមានបំណងចង់បានកីឡាកររូបនេះផងដែរ។

តាមពិត Man City អាចទិញកីឡាកររូបនេះ ជាមួយនឹងការបញ្ចុះតម្លៃដល់ទៅ ១៥ភាគរយ ប៉ុន្តែជឿជាក់ថាដោយសារតែ មានវត្តមានកីឡាករល្អជាច្រើនរូចទៅហើយ ក្នុងតំណែងដែល Sancho អាចផ្ទេរមកលេង ជាពិសេសគឺឯកសណ្ឋានអាវលេខ ៧តែម្តង៕

ប្រែសម្រួល៖Lee