អ្នកនាំពាក្យ CCSA (Center for COVID-19 Situation Administration) បាននិយាយថា ប្រទេសថៃបានរកឃើញ ករណីវិជ្ជមាន នៃវីរ៉ុសកូវីដ១៩ ចំនួន ១៣៦ករណីបន្ថែមទៀត នៅថ្ងៃចន្ទនេះ (៣០ មីនា) ដែលចំនួនអ្នកឆ្លងវីរ៉ុសនេះកើនឡើងដល់ ១,៥២៤នាក់។
អ្នកនាំពាក្យលោក Taweesin Wisanuyothin បាននិយាយថា ការឆ្លងនៅក្នុងប្រទេសថៃ អាចនឹងកើនឡើង ហើយថ្មីៗនេះមានរបាយការណ៍ជាច្រើនបាន រាយការណ៍មកថា នៅតាមបណ្តាខេត្តនានា របស់ប្រទេសថៃក៏មានការរីករាលដាលនៃវីរ៉ុសនេះ ច្រើនជាងក្រុងបាងកក។
មិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ ហើយចំនួនអ្នកស្លាប់សរុបមាន ៧នាក់ គិតចាប់តាំងពីការផ្ទុះនៃវីរ៉ុសកូវីដ១៩ នៅក្នុងខែមករា៕