ប្រធានក្លិបបាល់ទាត់ វិសាខា លោកជំទាវ កែ សួនសុភី ដែលបានឱ្យក្រុមការងារ យកមកចូលរួមឧបត្ថម្ភថវិកាចំនួន ៨ លានរៀល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងទប់ស្កាត់ការរីករាលដាលដល់ប្រជាពលរដ្ន នាខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រុមការងាររបស់ក្លិបបាល់ទាត់ បីសាច ដំណាងឱ្យប្រធានក្លិបលោកជំទាវ កែ សួនសុភី បាននាំយកថវិការ ៨ លានរៀលជូនខេត្តបន្ទាយមានជ័យ ហើយនេះជាលើកទី២ផងដែរ ខណៈកាលពីថ្ងៃទី២៥ បានជូនចំនួន ១០,០០០,០០០រៀល ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រៃវែង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19។
គិតត្រឹមពេលនេះមានមនុស្សចំនួន ១០៧ នាក់ហើយដែលបានឆ្លងជំងឺថ្មីកូវីដ ១៩ ក្នុងប្រទេសកម្ពុជា ស្របពេលដែលមនុស្ស ២៣ នាក់បានជាសះស្បើយ៕