យោងតាមទិន្នន័យ ដែលត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យ ដោយសាកលវិទ្យាល័យ Johns Hopkins បានអោយដឹងថា ចំនួនអ្នកបាត់បង់ជីវិតនៅសហរដ្ឋអាមេរិកទាក់ទងនឹងមេរោគផ្លូវដង្ហើមថ្មីនេះ មានចំនួន ៥១៨នាក់ ក្នុងរយៈពេល ២៤ម៉ោង។
ចំនួនអ្នកស្លាប់កើនឡើងខ្ពស់ សរុបចាប់តាំងពីការរាតត្បាតនៃមេរោគថ្មីនេះ អ្នកស្លាប់មានរហូតដល់ ២,៤០៩នាក់។ សហរដ្ឋអាមេរិក ឈរលេខរៀងទី១ នៅលើពិភពលោក នាំមុខប្រទេសអ៊ីតាលី ចិន និងអេស្ប៉ាញ ដែលចំនួនអ្នកផ្ទុកមេរោគនេះ សរុបរហូតដល់ ១៣៦,៨៨០ករណី។
រដ្ឋញូវយ៉ក ដែលបានក្លាយជាចំណុចកណ្តាល នៃការរាតត្បាតនៅសហរដ្ឋអាមេរិក គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដោយមានជិត ៦០,០០០ករណី និង ៩៦៥នាក់បានស្លាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃអាទិត្យ ដោយអភិបាល Andrew Andrewomo ៕