មេដឹកនាំរបស់ហុងកុងលោកស្រី Carrie Lam បានប្រកាសនៅរសៀលថ្ងៃចន្ទនេះថា នឹងបិទព្រំដែន ខណៈដែលកំពុងរាតល្បាតនូវវីរុសកូរ៉ូណា ការបិទនេះក្នុងន័យបញ្ឈប់សកម្មភាពកុំឲ្យមានការជម្លៀសមនុស្សចេញពីចិនដីគោក ។
លោកស្រី Carrie Lam បានបន្តថា យើងនឹងមានវិធានការណ៍បន្ថែមទៀត ដែលត្រូវអនុវត្ត ដើម្បីធានាការគ្រប់គ្រង ត្រង់ចំណុចព្រំដែន ដើម្បីកាត់បន្ថយចលនាប្រជាជនឆ្លងកាត់ព្រំដែន តែមិនបានបិទទាំងស្រុង នោះទេ។
លោកស្រីបានបន្តថា ព្រំដែនសំខាន់ៗមាន Lo Wu និង Lok Ma Chau នឹងត្រូវបិទនាពាក់កណ្តាលអធ្រាត្រនេះ ដោយក្នុងនោះក៏បិទកំពង់ផែ Hong Kong-Macau Ferry Terminal ។
ការប្រកាសរបស់លោកស្រី Lam ធ្វើឡើងបន្ទាប់ពីបុគ្គលិកសុខាភិបាលនៅហុងកុងបានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ៥ ថ្ងៃកាលពីថ្ងៃច័ន្ទដោយទាមទារឱ្យមានការបិទព្រំដែនពេញលេញនិងការគាំទ្រកាន់តែច្រើនពីរដ្ឋាភិបាល៕