ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថាសម្ដេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងរៀននៅក្នុងទីក្រុងវ៉ូហាន ដែលជាទីកន្លែងកំពុងផ្ទុះវីរុសកូរ៉ូណាខ្លាំងជាងគេ ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត៕