ភ្នំពេញ៖នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានចេញមុខអះអាងថាករណីអ្នកដំណើរចិនជិះយន្តហោះចាកចេញពីប្រទេសកម្ពុជា កាលពីអាទិត្យមុន ពួកគាត់មិនមានរោគសញ្ញា និងមិនមានមេរោគកូរ៉ូណាវីរុសទេ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៣កុម្ភៈនេះថា”
ដូច្នេះមានន័យថាពួកគាត់ពុំមានជំងឺនេះទេក្នុងកំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ។ ពេលគាត់ត្រលប់ទៅដល់ប្រទេសចិនជាច្រើនថ្ងៃ មានជនជាតិចិនម្នាក់ឆ្លងជំងឺនេះ គាត់ប្រាកដជាចំលងមេរោគនៅទីនោះ មិនមែនឆ្លងពីកម្ពុជា ទេ ព្រោះថាសមាជិកគ្រួសារអ្នកជំងឺ៣នាក់ដែលរស់នៅជិតស្និទ្ធបំផុតជាមួយអ្នកជំងឺវិជ្ជមានដោយកូរ៉ូណាវីរុស មិនមានវិជ្ជមានមេរោគនេះទេ ហើយពួកគាត់កំពុងស្នាក់នៅក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុនៅឡើយ ។ មន្រ្តីជំនាញនៅបន្តសុខភាពពួកគាត់ចំនួន១៤ថ្ងៃ ក្រោយប៉ះពាល់អ្នកជំងឺចុងក្រោយ”៕