សារព័ត៌មាន CNN បានចុះផ្សាយថា បុរសវ័យចំណាស់ម្នាក់ឈ្មោះ Howard Kirby អាយុ៦៤ឆ្នាំ រស់នៅទីក្រុង Owosso សហរដ្ឋអាម៉េរិក បានទិញសាឡុងចាស់មួយពីហាង Humanity ReStore ដែលជាហាងលក់សម្ភារៈសប្បុរសធម៌ ក្នុងតម្លៃ ថោក ៧០ដុល្លារអាម៉េរិក ដោយមិនបានរំពឹងទុកថា ផ្នែកខាងក្នុងនៃសាឡុងមាន តម្លៃ ៦០០ដង នៃតម្លៃដែលបានចំណាយ ។ ដោយហេតុការណ៍នេះ បានកើតឡើង កាលពីខែធ្នូ ។
បន្ទាប់ពីទិញសាឡុងនោះយកទៅ លោក Howard Kirby បានអង្គុយតែអង្គុយមិនស្រួលឡើយ ។ ពីរសប្តាហ៍ក្រោយ កូនប្រសារស្រីរបស់លោក បានសម្រេចចិត្តបានលើកផ្ទៃសាឡុងចេញ ហើយក៏ឃើញមានប្រអប់ប្រាក់ ដោយមានថវិកាជាច្រើនក្នុងនោះ ដោយសរុបរហូតដល់ទៅ 43,170 ដុល្លារអាម៉េរិក ។
ពេលនោះបុរសចំណាស់នេះ បានទះខ្លួនឯង ថាខ្លួនមិនមែនសុបិន្តទេឬ ? លោកអាចមានសិទ្ធទុកប្រាក់នេះ ប៉ុន្តែដោយសារតែភាពស្មោះស លោកកក៏បានសម្រេចចិត្តថា នឹងយកប្រគល់ឲ្យម្ចាស់ហាងវិញ បើទុកនៅខ្លួនជាងរឿងខុស ។ ក្រោយមកលោកក៏បានខលទៅកាន់ម្ចាស់ហាងនោះវិញ ដើម្បីហៅម្ចាស់សាឡុង ដែលបានបរិច្ចាគសាឡុង យកមកលក់ ៕


