ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត ហែក​យកទិន្នន័យមេអាម៉ាហ្សូន ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

0

កាលពីពេលថ្មីៗនេះកាសែត The Guardian បានចុះផ្សាយព័ត៌មានដ៏រំជើបរំជួលនៅពេលនិយាយថាទូរស័ព្ទរបស់មហាសេដ្ឋី Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon ត្រូវបានវាយប្រហារដោយព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman កាលពី ឆ្នាំ ២០១៨ ។

បើយោងតាមប្រភពព័ត៌មានដែលចេញផ្សាយបានលើកឡើងថា កាលពីថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ Jeff Bezos​ និង ព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានផ្លាស់ប្តូរ និងផ្ញើសារ គ្នាទៅវិញទៅមក នៅលើ WhatsApp ហើយក្រោយមកទៀត គណនីរបស់ ព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានផ្ញើឯកសារវីដេអូ ទៅកាន់ Jeff Bezos។
នៅពេលដែលឃើញវីដេអូភ្លាម នាយកប្រិតបត្តិរបស់អាម៉ាហ្សូន បានបើកវីដេអូនោះ ហើយទិន្នន័យដែលស្ថិតក្នុងស្មាតហ្វូនរបស់លោកបានលោតចេញ ហើយក៏ត្រូវបានគេលួចយក ។
ទោះយ៉ាងណារដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបង្ហោះលើបណ្តាញសង្គមធ្វីតទ័រដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុនេះ ដោយឆ្លើយតបទៅកាន់ The Guardian ថាគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងការផ្សាយចេញ​ ហើយស្នើសុំឲ្យស៊ើបអង្កេត។ ទោះបីជាយ៉ាងណា សេដ្ឋី Bezos បានយល់ព្រមសហការ​ជាមួយការស៊ើបអង្កេតនេះ ។

យោងតាម Guardian បានឲ្យដឹងថា Bezos គឺជាជនរងគ្រោះនៃការលួចស្តាប់នេះដោយសារតែគាត់ជាម្ចាស់កាសែត Washington Post ដែលកំពុងមានបញ្ហាធ្ងន់ធ្ងរជាមួយព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

នៅដើមឆ្នាំ​២០១៩ សារព័ត៌មាន National Enquirer បានចុះផ្សាយពីអំពើផិតក្បត់ របស់សេដ្ឋី Bezos ជាមួយ Lauren Sanchez ខណៈដែលមិនទាន់លែងលះប្រពន្ធរបស់គាត់ ។ ក្រោយមកទៀត លោក Bezos បានហៅសកម្មភាពការចុះផ្សាយរបស់ម្ចាស់កាសែតខាងលើ ថាជាសកម្មភាពគំរាមកំហែង ដែលចុះផ្សាយពីរូបភាពក្តៅសាច់របស់គាត់។
ក្នុងនោះត្រូវបានគេលើកឡើងថា ព្រះអង្គម្ចាស់ Mohammed bin Salman ជា​អ្នកបានផ្តល់ព័ត៌មានឲ្យ ក្រោយលួចពី Jeff Bezos ទៅឱ្យ National Enquirer ដើម្បីបង្ហោះវា។ មូលហេតុគឺដោយសារតែSalman និង David Pecker (អ្នកគ្រប់គ្រងកាសែត) មានទំនាក់ទំនងជិតស្និទ្ធណាស់៕