ក្លិបមាន់ខ្នាយមាស ត្រូវបានគេរាយការណ៍មកថា កំពុងព្យាយាមចុះហត្ថលេខាយកកីឡាករ Gareth Bale ពីក្លិបអធិរាជស Real Madrid ក្នុងឆន្ទះចំណាយតែ ២៥លានផោន សម្រាប់ ស្លាបប្រយុទ្ធសញ្ជាតិវែលរូបនេះប៉ុណ្ណោះ។
Bale បានចាកចេញពី Spurs ទៅកាន់ La Liga នៅឆ្នាំ ២០១៣ ក្នុងតម្លៃ ២៥លានផោន ដោយកុងត្រាដំណើរការរហូតដល់ឆ្នាំ ២០២២ ហើយពេលនេះ ភ្នាកងាររបស់កីឡាករ បានច្រានចោល នូវការចំណាយទៅលើការខ្ចីជើងយកទៅលេង ជាមួយកីឡាករល្អរូបនេះ ។
ទោះបីជាយ៉ាងនេះក្តី កីឡាករ Bale កំពុងមានទំនាក់ទំនង ផ្លាស់ចេញឆ្ងាយពីទឹកដី អេស្ប៉ាញ ហើយ លោក Jose កំពុងចង់បានកីឡាករអាយុ ៣០ឆ្នាំរូបនេះ ។
របាយការណ៍បានចុះផ្សាយចុងក្រោយថា ទោះបីជា Jose មានឆ្ទះយកកីឡាករខាងលើក្តី ប៉ុន្តែក្លិបមិនព្រមធ្វើកិច្ចព្រមព្រៀងជាមួយទឹកប្រាក់ ២៥លានផោន នាំយកកីឡាករមកកាន់ភាគខាងនៃទីក្រុងឡុងដ៍វិញនោះទេ ។
លោក Barnett ដែលជាភ្នាក់ងាររបស់កីឡាករ Bale បានលើកឡើងថា គាត់ជាកីឡាករល្អម្នាក់នៅលើពិភពលោក ហេតុអ្វីត្រូវលេងក្នុងលក្ខណៈកំចីជើង ? វាជារឿងគួរឲ្យអស់សំណើច បំផុត ។ ទន្ទឹមជាមួយគ្នានេះដែរភ្នាក់ងារខាងលើ បានលើកឡើងបន្តថា Bale នៅសល់កុងត្រាពីរឆ្នាំកន្លះទៀតជាមួយក្លិប គាត់មិនលេងជាលក្ខណៈខ្ចីជើងនោះទេ ហើយនឹងបន្តរីករាយ លេងនៅអធិរាជស ៕