កូរ៉េខាងជើងទទួលបានសារជូនពរថ្ងៃខួបកំណើតពីលោកដូណាស់ត្រាំ ជូនចំពោះលោក គីម ជុងអ៊ុន តែនេះវាគ្រាន់តែនិយាយពីទំនាក់ទំនងផ្ទាល់ខ្លួន ដែលមិនគ្រប់គ្រាន់ក្នុងការចរចារពីបញ្ហានុយក្លេអ៊ែរឡើយ។
ទីប្រឹក្សាក្រសួងការបរទេសរបស់កូរ៉េខាងជើងលោក Kim Kye Gwan បានលើកឡើងថា លោក គីមផ្ទាល់ គឺចូលចិត្តលោក ត្រាំ ប៉ុន្តែមិនដឹកនាំប្រទេស ដោយផ្អែកទៅលើអារម្មណ៍របស់គាត់ឡើយ។
លោកបានបន្តថា គ្មានកិច្ចការណាមួយអាចធ្វើទៅបាន លុះត្រាតែអាម៉េរិកទទួលយកការទាមទាររបស់កូរ៉េខាងជើង។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែយ៉ាងប់យឺន ក្នុងប៉ុន្មានខែចុងក្រោយមកនេះ ។
លោក គីម ជុងអ៊ុន និង លោកត្រាំ បានទល់មុខគ្នាដើម្បីពិភាក្សាក្នុងឆ្នាំ ២០១៨ លើប្រធានបទរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែការពិភាក្សា បានជាប់ គាំង នៅពេលដែលអាម៉េរិកបដិសេធដកទណ្ឌកម្មពីកូរ៉េខាងជើង៕