ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Luis Suarez នឹងត្រូវវះកាត់ ជង្គង់ នៅសប្តាហ៍ក្រោយនេះ ។
កីឡាករសញ្ជាតិអ៊ុយរ៉ូហ្កាយ បានរងរបួសសរសៃពួរជង្គ់ងខាងស្តាំ ហើយត្រូវវះកាត់នៅក្នុងប្រទេសអេស្ប៉ាញផ្ទាល់តែម្តង ។
Suarez បានលេងពេញប្រកួត អំឡុងពេលដែល Barcelona បានបំបាក់ ពីក្រុម អាតេម៉ាឌ្រីដ ក្នុងលទ្ធផល 2-3 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup កាលពីថ្ងៃសុក្រ។
កីឡាករអាយុ ៣២ឆ្នាំរូបនេះ លេងបាន ២៣ប្រកួត នារដូវកាលនេះ ដោយរកបាន ១៤គ្រាប់ជូនក្រុម៕