ឆ្នាំ​២០១៩ សត្វដំរី​ជិត៤០០ ក្បាល​បានស្លាប់ក្នុងប្រទេសស្រីលង្កា

0

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី​១២ ខែមករា​ ឆ្នាំ​២០២០ នេះ បានបង្ហាញពីចំនួនសត្វដំរី​ ៣៦១ក្បាល បានស្លាប់នៅក្នុងប្រទេស ស្រីលង្ការ ក្នុងឆ្នាំ ២០១៩ ។ នេះបើយោងតម​មន្ត្រីបរិស្ថាន​ក្នុងប្រទេសនេះ បានលើកឡើង។​
អ្នកអភិរក្សសត្វ បាននិយាយថា វាជាតួលេខ​ខ្ពស់បំផុត នៃការស្លាប់ដំរី ដែលត្រូវបានគេរាយការណ៍ ចាប់តាំងពីប្រទេស​ស្រីលង្កាទទួលបាន​ឯករាជ នៅឆ្នាំ ១៩៤៨ ។ សត្វដំរីនេះស្លាប់ភាគច្រើន​ ត្រូវបានសម្លាប់ដោយមនុស្ស​​។​

សត្វដំរី ត្រូវបានគេឲ្យតម្លៃ នៅក្នុងប្រទេសមួយនេះ ប៉ុន្តែកសិករខ្លះ បានចាត់ទុកក្រុមសត្វដំរី ជាសត្វចង្រៃទៅវិញ។​
លោក Sajeewa Chamikara អ្នកបរិស្ថាននៃចលនាដើម្បីកំណែទម្រង់ដីធ្លីនិងកសិកម្មបានប្រាប់ BBC ថាចំនួនដំរី ៨៥% ដែលបានស្លាប់កាលពីឆ្នាំមុនអាចបណ្តាលមកពីសកម្មភាពមនុស្ស។

លោកថាសហគមន៍បានប្រើប្រាស់របងអគ្គិសនីថ្នាំពុលនិងគ្រឿងផ្ទុះដែលលាក់ទុកជាអាហារដើម្បីសម្លាប់សត្វ។
កាលពីខែកញ្ញាក្រុម​​ម​ន្ត្រី​បាន​និ​យា​យ​ថាពួ​ក​គេ​ស​ង្ស័​យ​ថាស​ត្វ​ដំ​រី​ ​៧​ ក្បាល​ត្រូ​វ​បា​ន​រ​ក​ឃើ​ញងា​ប់​នៅ​ក្នុ​ង​ព្រៃ​មួ​យ​ដែ​ល​ត្រូ​វ​បា​ន​បំ​ពុ​ល​ដោយ​អ្ន​ក​ស្រុ​ក​ក្នុ​ង​កា​រ​បំ​ផ្លា​ញ​ដំ​​ណាំ។
ដំរីរាប់សិបក្បាលត្រូវបានរក្សាទុកជាឈ្លើយនៅក្នុងប្រទេសស្រីលង្កាដើម្បីរកប្រាក់ចំណូលពីភ្ញៀវទេសចរខណៈដែលសត្វដំរីផ្សេងទៀតត្រូវបានបង្ខំឱ្យហែក្បួនក្នុងពិធីបុណ្យក្នុងស្រុក៕