បុរសជនជាតិឥណ្ឌាម្នាក់បាន សាកលេងជាមួយពស់វែក ក៏ត្រូវបានពស់វែកចឹក របួសធ្ងន់បញ្ចូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់ស្រវឹងស្រា ហើយសាកថើបពស់វែក។
យោងតាមសារព័ត៌មាន Metro បានចុះផ្សាយថា លោក Sonu បានរងនូវការឈឺចាប់ នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅ តំបន់ Karnataka ក្រោយពីពស់វែក វាយប្រហារទៅលើមុខរបស់គាត់ ចំថ្ងៃពិធីបុណ្យណូអែល ដោយហេតុការណ៍នេះ កើតឡើងក្នុងប្រទេសឥណ្ឌា។
ប្រភពថា ដំបូងឡើយ អ្នកស្រុកដែលរស់នៅទីក្រុង Bhadravati បានឃើញពស់វែក ក៏បានខលហៅបុរស Sonu ឲ្យជួយ កាលពីថ្ងៃទី២៤ ធ្នូ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពថាបុរសខាងលើបានបង្ហាញពីជឿជាក់របស់គាត់ ដោយចាប់ផ្តើមប្រលែងលេងជាមួយពស់វែក។
នៅពេលដែលគាត់បានប្រលែងលេងពស់វែក ក៏បានវាយប្រហារទៅលើបបូរមាត់របស់គាត់ ដែលប្រើពឹសព្រួសលើ ។ អ្នកល្បងជាមួយសត្វពស់នេះ បានហូរឈាម ក៏ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
គ្រូពេទ្យបាននិយាយថាSonu បានរួចផុតពីការវាយប្រហារដោយសារការព្យាបាលទាន់ពេលវេលា។ មុខរបស់គាត់ហើមខ្លាំងជិត ១០ ថ្ងៃហើយតែពេលនេះគាត់បានជាសះស្បើយពីឧបទ្ទេវហេតុនេះហើយ៕

