ភ្នំពេញ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុត ចាន់ដា នៅថ្ងៃទី១១មករានេះបានដឹកនាំមន្រ្តីពាក់ព័ន្ធចុះបង្រ្កាបទីតាំងបនល្បែងជល់មាន់មានមួយកន្លែងនៅភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស។
ប្រជាពលរដ្ឋបានសម្ដែងសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះ។
បន្ថែមពីលើនេះសាធារណជនអំពាវនាវដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចត្រូវធ្វើយ៉ាងណាតាមវែកមុខអ្នកកាងបទល្មើសនៅពីក្រោយខ្នងឲ្យបានដើម្បីកុំយកមកផ្តន្ទាទោសតាមច្បាប់ដែលបានកំណត់។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ បានប្រាប់ឲ្យដឹងថា បនល្បែងជល់មាន់ និង ចាក់អាប៉ោងមួយនេះ គឺបានបើកជាយូរមកហើយ ដោយម្ចាស់ទីតាំង មានឈ្មោះ ឡុង ប៊ុនណា ហៅឆាយ ហើយការបើកនេះគឺមានអ្នកញៀនល្បែង ជល់មាន់ និងអាប៉ោងទៅពីតាមបណ្តា ខេត្តនានា និងភ្នំពេញជាដើម ហើយមានក្រុមអ្នក លេងខ្លះជា សមត្ថកិច្ចផងដែរ៕