ភ្នំពេញ៖ ក្រោយមិនបានពិសារបាយអស់រយៈពេល២៤ម៉ោងសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានយកបាយសម្រាប់ផ្គត់ផ្គង់ជូនកម្លាំងចូលរួមរុករកនិងជួយសង្គ្រោះករណីបាក់អគារមកទទួលទានយ៉ាងឆ្ងាញ់ជាមួយសម្ដេចក្រឡាហោម ស ខេង និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញហ្វេសប៊ុកនៅថ្ងៃទី៦មករានេះថា”ពាក្យចាស់ពោលថា(ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ)ពិតជាមិនខុសនោះទេ។គិតពីម៉ោង១២ថ្ងៃ៣មករារហូតដល់ម៉ោង១៣ថ្ងៃ៤មករាជាង២៤ម៉ោងខ្ញុំមិនបានទទួលទានបាយទេគ្រាន់តែផឹកទឹកធម្មតាប៉ុណ្ណោះ។
ទាំងខ្ញុំទាំងសម្តេចក្រឡាហោម ស ខេងនិងថ្នាក់ដឹកនាំផ្សេងទៀតសុទ្ធតែឃ្លានដូចគ្នា។យើងបានយកបាយសម្រាប់ផ្គត់ផ្គង់ជូនកម្លាំងចូលរួមរុករកនិងជួយសង្គ្រោះមួយប្រអប់ម្នាក់មកទទួលទាន។ពិតជាឆ្ងាញ់ហើយយើងលែងគិតពីអនាម័យដោយសារដីហុយចេញពីអាគារបាក់រលំពេលគ្រឿងចក្រកំពុងបុកនិងកាយគំនរបាក់បែកនោះហើយ។ខ្ញុំទទួលទានអស់ប្រហែល១ភាគ៥នៃបាយក្នុងប្រអប់ ប៉ុន្តែសម្តេចក្រឡាហោម ស ខេងអស់ជាងពាក់កណ្តាលឯណោះ។នេះពិតជា(ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ)មែន”៕