អ្នក​របួសទទួលបានថវិកា១ម៉ឺនដុល្លារនិងជាង៥ម៉ឺនដុល្លារសម្រាប់អ្នកស្លាប់ក្នុងឧបទ្ទវហេតុរលំអគារនៅខេត្តកែប

0

ភ្នំពេញ៖ ដើម្បីជួយសម្រាលការលំបាកដល់ក្រុមគ្រួសារជនរងគ្រោះក្នុងបទ្ទវហេតុរលំអគារនៅខេត្តកែប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាសយកថវិកាដែលទទួលបានពីសប្បុរសជនទៅចែកជូនដល់អ្នករងបួសក្នុងម្នាក់ៗ១ម៉ឺនដុល្លារនិងជាង៥ម៉ឺនដុល្លារដល់គ្រួសារសពក្នុងម្នាក់ៗ ។

សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ។

សមត្ថកិច្ចចម្រុះកំពុងបន្តរុករក គ្រាដែលជនរងគ្រោះ២៥នាក់ត្រូវបានយកចេញពីការបាក់អគារ ក្នុងនោះអ្នកស្លាប់កើនដល់៧នាក់ហើយ។
សម្ដេចតេជោ ហ៊ុន សែន ខមិនលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៤មករានេះថា”
ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះទាំងអ្នករបួសនិងគ្រួសារ
អ្នកដែលបានស្លាប់ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់៤០លានរៀលស្មើរនឹង១ម៉ឺនដុល្លារ
10,000$។សម្រាប់អ្នកស្លាប់សាកសពមួយថវិកាចំនួន២០០លានរៀល
ស្មើរនឹង៥ម៉ឺនដុល្លារ50,000$និងបន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ។ថវិការរដ្ឋនិងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ជំនួយការខ្ញុំលោកសេង ទៀងនឹងយកថវិការទៅដល់ផ្ទះនៃគ្រួសារសព”៕