ថតរូបខ្លួនឯងហិតខោក្នុងនារីបង្ហោះតាម Instagram

0

បុរសម្នាក់បង្កអោយមានភាពភ្ញាក់ផ្ញើលលើបណ្តាញសង្គមដោយបង្ហោះរូបរបស់គាត់ហិតខោក្នុងនារីត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានជំងឺផ្លូវចិត្ត បុរសម្នាក់នោះឈ្មោះ លីម វៃ មីង អាយុ 34ឆ្នាំ ត្រូវបានបង្ហាញខ្លួនក្នុងតុលាការម្តងទៀតកាលពីម្សិលមិញបន្ទាប់ពីត្រូវបានចោទប្រកាន់ជាលើកដំបូងពីការរំខានជាសាធារណៈកាលពីខែមុន ។

គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៦ ខែសីហាបន្ទាប់ពីប៉ូលីសបានទទួលរបាយការណ៍ជាច្រើននៅលើគណនី Instagram រូបភាពទាំងនោះត្រូវបានបង្ហោះ យោងតាមឯកសាររបស់តុលាការលោកលីមត្រូវបានគេចោទប្រកាន់ថាបានបង្កការរំខានដោយការបង្ហោះរូបថតខ្លួនគាត់កំពុងហិតខោទ្រនាប់នារីហើយធ្វើសកម្មភាពមិនសមរម្យនៅម៉ោង ៩.២០ នាទីនៅតំបន់ចូជូកាងនៅថ្ងៃទី ១៥ ខែសីហា ។

ចៅក្រុមបានបញ្ជាអោយបញ្ជូនគាត់កាន់វិទ្យាស្ថានផ្លូវចិត្តដើម្បីធ្វើការសង្កេតដោយចិត្តសាស្រ្ត ហើយត្រូវកំណត់អោយចូលខ្លួនមកកាន់តុលាការវិញនៅថ្ងៃទី 25 ខែកញ្ញា ប្រសិនបើរកឃើញទង្វើររបស់គាត់ពិតជារំខានដល់សាធារណៈជននោះគាត់នឹងត្រូវរងពិន័យជាប្រាក់ 1000ដុល្លា ។

ប្រភព៖ asiaone