កីឡាបរទេស៖ ក្លិប Juventus ត្រូវបានគេរាយការណ៍មកថា កំពុងសំឡឹងមើល ទៅលើកីឡាករ៣រូបរបស់បិសាកក្រហមដើម្បីផ្លាស់មកកាន់ទឹកដីអ៊ីតាលី ដែលទីផ្សារ បើកក្នុងខែមករា ។ នេះបើតាម Dailymail បានចុះផ្សាយ។
កីឡាករចំនួនបីរូបដែលក្លិបសេះបង្កង់ចង់បាន នោះគឺ David de Gea, Eric Bailly និង Nemanja Matic ។ ក្លិបដែលមានមូលដ្ឋាននៅ Turin បានកំណត់គោលដៅចង់បានកីឡាករនៅ Premier League ដោយថ្មីៗក៏បាននាំយកកីឡាករខ្សែបម្រើ Aaron Ramsey ពី កាំភ្លើងធំរួច រាល់។
ប្រភពព័ត៌មាន Gazzetta Dello Sport វិញ បានចុះថា ក្លិបអ៊ីតាលីនេះ កំពុងដាក់គោលដៅសំខាន់ចង់បានអ្នកចាំទី De Gea ដែលជាអ្នកចាំទីដៃទី ១របស់បិសាចក្រហម ស្របពេលដែល កីឡាករនេះ មិនបានចុះកុងត្រារយៈពេលវែងជាមួយក្លិប។
ដោយឡែក Bailly បានរងរបួសធ្ងន់ធ្ងរនៅរដូវកាលមុនទល់នឹង Tottenham ហើយបានជាសះស្បើយ។ ប៉ុន្តែក្រោយពីការមកដល់របស់ Harry Maguire ដែលជាហេតុធ្វើឲ្យ Bailly បាត់បង់ទីផ្សារទាត់ ហើយគាត់នឹងអាចកំណត់ទិសដៅក្លិបថ្មី ក្នុងទីផ្សារដោះដូរខាងមុខ ។
និយាយពី Matic កីឡាករនេះ ក៏បានធ្លាក់កូដលេង ក្រោមការដឹកនាំរបស់ Solskjaer ខណៈដែល Scott McTominay ក្លាយជាជម្រើសទី១ នោះ។
ខណៈពេលដែលនៅក្រៅកាតព្វកិច្ចអន្តរជាតិជាមួយស៊ែប៊ី Matic បាននិយាយថា“ ក្នុង ២ ឬ ៣ ប្រកួតដំបូងគាត់ (Solskjaer) បានកំណត់ក្រុមដោយគ្មានខ្ញុំ។ខ្ញុំខំប្រឹងអស់ពីសមត្ថភាពតាមដែលខ្ញុំអាចធ្វើបានយើងគោរពសេចក្តីសំរេច ហើយខ្ញុំនឹងនាំខ្ញុំទៅកន្លែងដែលម្ចាស់ ។
គ្មានបញ្ហា។ ខ្ញុំបានប្រាប់គាត់ថាខ្ញុំមិនយល់ស្របជាមួយគាត់ទេប៉ុន្តែគាត់ត្រូវសម្រេចចិត្តជ្រើសរើសក្រុម៕