ពូឈីវ ស្នើសុំអ្នកគាំទ្រ​គ្រប់មជ្ឈដ្ឋាន​ចូលរួម​គាំទ្រគោព្រៃឲ្យច្រើនកោះករ ល្ងាចនេះ​

0

ភ្នំពេញ៖ គោព្រៃកម្ពុជា នឹងស្វាគមន៍ក្រុមហុងកុង នៅល្ងាចថ្ងៃទី​៦៖៣០នាទីល្ងាចនេះ ដែលជាការប្រកួតជម្រុះទៅកាន់ការប្រកួត World Cup នៅ កាតា ដោយក្នុងនោះអ្នកគាំទ្រជួរមុខម្នាក់គឺពូឈីវ បានព្យាយាម​ស្នើសុំឲ្យអ្នកគាំទ្រគ្រប់មជ្ឍដ្ឋានទាំងអស់ លើកទឹកចិត្ត ក្រុមជម្រើសជាតិកម្ពុជា របស់យើង ។​

ពូឈីវ បានប្រាប់ OBN Asia ឲ្យដឹងថា ល្ងាចនេះជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជា ដើម្បីឆ្ពោះដំណើរទៅការប្រកួត World Cup នៅកាតា អ៊ីចឹងឱកាសសូម​ឲ្យអ្នកគាំទ្រទាំងអស់ចូលរួមគាំទ្រផង ដើម្បីលើកទឹកចិត្ត ដល់កីឡាករយើង ដែលលេងនៅល្ងាចនេះ ។​


ពូឈីវ បានបន្តថា ទំហំទឹកចិត្តរបស់អ្នកគាំទ្រ វាជាកំលាំងទី​១២ របស់កីឡាករ ដែលជម្រុញយ៉ាងខ្លាំងក្លាបំផុត ជូនក្រុមគោព្រៃ ដែលកំពុងរំកិលខ្លួន ទៅរកភាពរីកចំរើន ។ ពូឈីវ ថាបើយើងមិនចូលរួមគាំទ្រក្រុមជម្រើសជាតិយើង តើនរណា​ជាអ្នកគាំទ្រទៅ ? អ៊ីចឹង សូមចិត្តចូលរួម​ឲ្យបានច្រើនកុះករ ក្នុងន័យចង់ឃើញក្រុមជម្រើសជាតិ ឡើងទៅប្រកួតលើឆាកអន្តរជាតិខាងមុខ ។​

ពូឈីវ ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោក នាថ្ងនេះផងដែរថា ” ទង់ជាតិរបស់យើងមានតម្លៃគ្រប់ពេលវេលា ជាពិសេសថ្ងៃនេះ” #ពូឈីវ ?? ៕