ពស់ថ្លាន់ ស៊ីពពែអស់ 20ក្បាល

0

បុរសម្នាក់បានប្រទះឃើញពស់ថ្លាន់ដ៏ធំសម្បើមមួយ ខណៈដែលរូបលោកកំពុងដើរស្វែងរកសត្វពពែ១ក្បាលដែលបានបាត់។ សត្វពស់នោះមានប្រវែងរហូតដល់៤ម៉ែត្រ វាកំពុងសំងំដេកលើកូនភ្នំមួយ ក្បែរកសិដ្ឋានចិញ្ចឹមពពែរបស់គាត់ ក្នុងស្រុកអានស៊ី ខេត្តហ្វូជាន ប្រទេសចិន។ លោក យ៉ៅ ដែលជាអ្នកចិញ្ចឹមពពែបានអះអាងថា គាត់បានបាត់ពពែអស់ចំនួន ២០ក្បាល ចាប់តាំងពីដើមឆ្នាំមកម្លេះ។ បន្ទាប់ពីឃើញសត្វពស់នោះហើយ លោកបានសន្និដ្ឋានថា“ វាច្បាស់ជាបានស៊ីពពែរបស់ខ្ញុំ ព្រោះពោះរបស់វាឡើងប៉ោងធំ ” ។
បន្ទាប់ពីបានឃើញសភាពបែបនោះ លោកក៏បានទូរស័ព្ទទៅប្តឹងប៉ូលីស និងហៅអ្នកភូមិឲ្យមកជួយ។ អ្នកភូមិបាននិយាយថា ពស់ថ្លាន់នោះពិតជាធំ ហើយពួកគេបានព្យាយាមប្រើគ្រប់វិធី ដើម្បីយកសត្វពពែចេញពីក្នុងពោះរបស់វា ហើយនៅក្នុងប្រត្តិបត្តិការណ៍នោះប្រើពេល ១ម៉ោង ដើម្បីឲ្យពស់នោះខ្ជាក់សត្វពពែចេញពីក្នុងពោះរបស់វា។ គួរបញ្ជាក់ផងដែរថា សត្វពពែដែលត្រូវបានលេបដោយពស់ថ្លាន់នោះ មានទម្ងន់រហូតដល់ ៤០គីឡូក្រាម៕