តួ”Fast & Furious: Hobbs & Shaw” ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ

0

តារាសម្តែង Kevin Hart ដែលជាតួអង្គសំខាន់មួយរូបក្នុងរឿង “Fast & Furious: Hobbs & Shaw”​ បានជួបគ្រោះថ្នាក់ចរាចរណ៍ យ៉ាងធ្ងន់ធ្ងរ ។​
កាលពីថ្ងៃអាទិត្យសប្តាហ៍មុនតារាសម្តែងស្បែកខ្មៅលោក Kevin Hart បានរងរបួសធ្ងន់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយនៅទីក្រុង Calabasas រដ្ឋ California ។ នេះបើយោងតាមការចុះផ្សាយរបស់ Yahoo ។​
យោងតាមព័ត៌មានដែលចេញផ្សាយ បានបញ្ជាក់ថា​កក្រុមល្បាត ហាវិថីកាលីហ្វ័រញ៉ាបានអោយដឹងថាលោក Kevin Hart និងអ្នកលេងកាយវប្បកម្ម Rebecca Broxterman បានធ្វើដំណើរក្នុងរថយន្ត Plymouth Barracuda ស៊េរីឆ្នាំ ១៩៧០ ដែលបើកបរដោយលោក Jared Black ។

អំឡុងពេលធ្វើដំណើរ តាមមហាវិថី Mulholland ក្នុងរដ្ឋកាលីហ្វ័រញ៉ា ភ្លាមៗរថយន្តបានបាត់បង់ការបញ្ជារ ហើយបានបុកនឹងរបងឈើនៅលើផ្លូវហាយវ៉េដោយក្រឡាប់ជាច្រើនដងហើយឈប់នៅចម្ងាយប្រហែល ៣ ម៉ែត្រពីផ្ទៃផ្លូវ។

រថយន្តរបស់Kevin Hart បានរងការខូចខាតយ៉ាងដំណំ ដំបូលរថយន្តខ្ទេច ហើយកញ្ចក់ខាងមុខបានខូចខាត ។លើសពីនេះទៀតសំបករថយន្ត Plymouth Barracuda ឆ្នាំ ១៩៧០ គឺគ្មានបញ្ហាអ្វី ។​Rebecca Broxterman និង អ្នកបើកបរ Jared Black បានជាប់ក្នុងរថយន្ត ហើយ Kevin សំណាងល្អមិនជាប់ក្នុងរថយន្ត ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជិតកន្លែងគ្រោះថ្នាក់ ។​
អ្នកទាំងពីរគឺរបួសធ្ងន់ដូចគ្នា ក្នុងនោះ Kevin Hart រងរបួសធ្ងន់ត្រង់ខ្នងហើយទើបតែទទួលការវះកាត់នៅព្រឹកថ្ងៃនេះតែម្តង​។

ប៉ូលីសបាននិយាយថាអ្នកបើកបររថយន្តលោក Jared Black មិនបានបង្ហាញសញ្ញាណាមួយនៃការប្រើប្រាស់គ្រឿងស្រវឹងឬគ្រឿងញៀនទេមូលហេតុនៅតែស្ថិតក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ផងដែរថា Kevin Hart បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរឿង“ Hobbs and Shaw” រឿង“ Jumanji”“ Central Intelligence” គាត់ក៏ជាតួអង្គម្នាក់ដែលសម្តែង​ជាមួយតួ Dwayne“ The Rock” Johnson ផងដែរ ៕