បុគ្គលិកកាហ្វេ Amazon រើសកែវពីធុងសម្រាមទុកប្រើឡើងវិញ

0

បុគ្គលិកស្រីម្នាក់របស់ហាងកាហ្វេ Amazon ក្នុងប្រទេសថៃត្រូវបានគេរកឃើញថា នាងយកកែវដែលប្រើប្រាស់រួចពីធុងសម្រាមយកមកលាងដើម្បីប្រើប្រាស់ជាថ្មីម្តងទៀត ។

យោងតាមប្រភពបានអោយដឹងថា នាងយកកែវដែលប្រើប្រាស់រួចនោះទៅប្រើម្តងទៀតសម្រាប់អតិថិជនដែលនាងមិនចូលចិត្ត ក្នុងក្លឹបវីដេអូប្រមាណ 2 នាទីបង្ហាញពីសកម្មភាពរបស់នាងត្រូវបានបង្ហោះនាថ្ងៃទី 30 ខែសីហានេះបង្កអោយមានការខឹងសម្បារពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងខ្លាំង ។

คลิปร้านกาแฟชื่อดัง เก็บแก้วจากถังขยะมาใช้ใหม่

คลิป 2 และ 3 อยู่ในคอมเมนท์ครับ

Posted by ชมรมช่วยเหลือเหยื่ออาชญากรรม on Friday, August 30, 2019

បន្ទាប់ពីការបែកធ្លាយវីដេអូនេះហាងកាហ្វេ Amazon ក៏បានចេញការសុំទោសជាសាធារណៈចំពោះទង្វើបុគ្គលិកស្រីម្នាក់នេះ ហើយបានលើកឡើងថានាងធ្វើមិនត្រឹមត្រូវតាមស្តង់ដាររបស់ហាង ក្នុងនោះផងដែរបន្ទាប់ពីបែកធ្លាយវីដេអូនេះហាងកាហ្វេមួយកន្លែងនោះត្រូវបានបិទរយះ 2 ថ្ងៃដើម្បីធ្វើការសើបអង្កេត ៕

ប្រភព៖ asiaone