៩ឃ្លាល្អបំផុត ពីអតីតប្រធានាធិបតី​ក្របំផុត​លើពិភពលោក​

0

​លោក​ ​Jose​ ​Mujica​ ​គឺជាអតីតប្រធានាធិបតី​អ៊ុយរ៉ូហ្គាយពីឆ្នាំ​ ​២០១០​ ​ដល់​ ​២០១៥​ ​ ហើយត្រូវបានគេស្គាល់ថា​ជាមេដឹកនាំ ក្រ​តោកយ៉ាក​បំផុត​លើ​ពិភពលោក​ ​​។​ ​
ថ្វីបើក្រ លោកក៏បានបន្សល់នូវពាក្យពេចន៍ ៩ឃ្លាចុងក្រោយ ផងដែរ ដែលមានប្រយោជន៍ក្នុងការគិតពិចារណា៖​

​១​.​ Jose​ ​Mujica ៖ ​អ្នកក្រ​ពិតប្រាកដ​ ​មិនមែន​ជា​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​តិចតួច​នោះ​ទេ តែជាអ្នកដែល​ចង់​មាន​ចង់បាន​ខ្លាំង​ទេតើ​ ​។​
​ ​
​២​.​ ​គេ​ហៅ​ខ្ញុំ​ថា​ ​«​ប្រធានាធិបតី​ក្រ​ជាងគេ​»​តែ​ខ្ញុំ​មិនដែល​មាន​អារម្មណ៍​ថា​ខ្លួនខ្ញុំ​ក្រ​នោះ​ឡើយ​ ​។​ ​លោកថា អ្នក​ដែល​ក្រីក្រ​បំផុត​ ​មានតែ​អ្នក​ដែល​ធ្វើការ​ ​ហើយ​ព្យាយាម​ធ្វើ​ជីវិត​ខ្លួន​ឲ្យ​រស់នៅ​ក្នុង​ភាព​មានបាន​ ​ហើយ​បន្ត​ចង់បាន​កាន់តែ​ច្រើន​ថែមទៀត​ ​។​


​ ​
​៣​.​ ​សម្រាប់​ខ្ញុំ​ ​អ្នកក្រ​មានន័យថា​ ៖​ ​អ្នក​ដែល​ចង់បាន​ច្រើន​ ​​ ​ពីព្រោះ​ថា​ ​បុគ្គល​ទាំងនោះ​ត្រូវការ​រហូត​មិន​ចេះ​ស្កប់ស្កល់​ឡើយ​ ​។​
​ ​
​៤​.​ ​ខ្ញុំ​ជឿ​ថា​ ​ជីវិត​ ​គឺជា​ការផ្សងព្រេង​ដ៏​អស្ចារ្យ​បំផុត​ ​ហើយ​វា​នឹង​មានប្រយោជន៍​នៅពេល​ចាប់ផ្តើម​ម្តង​ហើយ​ម្តង​ទៀត​រហូតដល់២០ដង​ ​។​
​ ​
​៥​.​ មិនផឹកស្រា និងលេង​គ្រឿងញៀន ជារឿងល្អបំផុត ​។​តែគ្រឿងញៀនសម្រាប់ខ្ញុំគឺ​ ​«​ក្តី​ស្រលាញ់​»​ ​។​

​៦​.​ ​សង្គម​ដែល​ពោរពេញ​ដោយ​ការអប់រំ​ ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ ​ដែលគេចចេញពីការបោកប្រាស់ និងអំពើពុករលួយ​។
​ ​
​៧​.​ ​បើ​អ្នក​ចង់បាន​លុយ​ ​ចូរ​ធ្វើជំនួញ​ទៅ​ ​កុំ​ចូល​ធ្វើនយោបាយ​ ​ពីព្រោះ​នយោបាយ​ ​គឺ​សម្រាប់​បម្រើប្រជាជន​ប៉ុណ្ណោះ​ ​។​
​ ​
​៨​.​ ​ខ្ញុំ​មាន​របៀបរស់នៅ​មួយ​ ​ហើយ​ពេល​ខ្ញុំ​ធ្វើជា​ប្រធានាធិបតី​ក៏​មិន​ផ្លាស់​ប្តូរ​របៀបរស់នៅ​នោះ​ដែរ​ ​។​ ​
​ ​
​៩​.​ ​ប្រធានាធិបតី​ ​គឺជា​មន្រ្តី​ថ្នាក់ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ទទួលខុសត្រូវ​តួនាទី​របស់​ខ្លួន​ ​។​ ​គាត់​ ​មិនមែន​ជា​ស្តេច​ ​ហើយក៏​មិនមែន​ជា​អាទិទេព​អ្វី​នោះ​ដែរ​ ​។​ ​គាត់​ ​គ្រាន់តែ​ជា​ប្រជាជន​ធម្មតា​ដូច​យើង​ដែរ​ ​។​

តើប្រិយមិត្តគិតយ៉ាងម៉េចដែរ? ហើយឃ្លាមួយណាដែលអ្នកពេញចិត្តបំផុត ?