ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ប្រព័ន្ធលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នឹងបើកឲ្យដំណើរការឆាប់ៗខាងមុខនេះ ពេលគឺ៣ ខែបន្ទាប់ពីចេញសេចក្ដីជូនដំណឹង។
ការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតិឲ្យមានការលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដែលមានលេខ ឬអក្សរឡាតាំងមិនឲ្យលើសពី ៨ ខ្ទង់ ដើម្បីបំពេញតម្រូវការរបស់ម្ចាស់យានជំនិះឲ្យកាន់ទូលំទូលាយបន្ថែមទៀត។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖