គ្មានលុយបង់ផ្ទះជួលគ្រប់គ្រាន់ សម្លាប់ម្ចាស់ផ្ទះចោលដាក់វ៉ាលីចោលក្នុងប្រឡាយទឹក

0

បរទេស៖ បន្ទាប់ពីធ្វើឃាតទៅលើប្តីប្រពន្ធចំណាស់ពីរនាក់រួចមក បុរស​វ័យក្មេងជនជាតិឥណ្ឌាពីរនាក់ជាបងប្អូនគ្នា​បាន ដាក់សាកសពដាច់ដោយឡែក ពីគ្នា រួចបោះចូលទៅកាន់ប្រឡាយ ។
កាលពីពេលថ្មីៗនេះ គូស្វាមីភរិយា​វ័យចំណាស់ មួយគូនៅSha Alam ក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានឃាតករសម្លាប់ និងដាក់ចូលក្នុងវ៉ាលី រួចបោះ ទៅកាន់ប្រឡាយទឹក ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ្នកស្រី Tan Siew Mee អាយុ ៥២ឆ្នាំ និងប្តីរបស់នាង Lim Ah Kee អាយុ ៧៩ ឆ្នាំ ។​ វ៉ាលីដែលផ្ទុកសាកស ពអ្នកស្រី Tan ត្រូវបានគេរកឃើញនៅថ្ងៃទី​២៦ សីហា ។

លទ្ធផលនៃការធ្វើកោសល្យវិច្ច័យបង្ហាញថាអ្នកស្រីតាន់ត្រូវបានគេចាក់ចំពោះនិងទ្រូងចំនួន ១៣ កន្លែង ។ចំណែកវ៉ាលីដែលមានផ្ទុកសពលោកលីមត្រូវបានគេរកឃើញនៅម៉ោង ៥ ល្ងាចថ្ងៃទី ២៧ សីហានៅក្បែរស្ថានីយរថភ្លើងអាល់ម៉ាមេហ្គា។ សាកសព ខាងប្តីក៏ដូចគ្នាត្រូវបានគេសម្លាប់ចាក់យ៉ាងសាហាវ​ឃោរឃៅ ។

បន្ទាប់ពីការស៊ើបអង្កេតប៉ូលីសបាននិយាយថាជនសង្ស័យសំខាន់ពីរនាក់ក្នុងអំពើឃាតកម្មនេះជាបងប្អូនប្រុសនិងគ្នា ដោយម្នាក់អាយុ ១៩ ឆ្នាំនិង ២៥ ឆ្នាំ ២ នាក់ជាជនជាតិឥណ្ឌា ដោយបានជួលផ្ទះជនរងគ្រោះខាងលើ។
ក្នុងពេលសួរចម្លើយជនសង្ស័យបានសារភាពថាដោយសារតែពេលអំឡុងជួលផ្ទះ ពួកគេមិនមានលទ្ធភាព គ្រប់គ្រាន់ក្នុងការបង់ ក៏បានសម្លាប់ ប្តីប្រពន្ធខាងលើ៕