ការពិតអំពីរូបភាពខ្លាំឃ្មុំតូច ដែលស្ថិតក្នុងអណ្តាតភ្លើងព្រៃអាម៉ាហ្សូន​

0

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពាក់ព័ន្ធករណីឆេះព្រៃអាម៉ាហ្សូន វាបានក្លាយជាប្រធានបទដ៏ក្តៅគគុកជុំវិញពិភពលោក។ព្រៃអាម៉ាហ្សូន ត្រូវបានគេចាត់ទុកថាជា «សួតនៃផែនដី» ឬទីកន្លែងដែលមានអុកស៊ីហ្សែនច្រើនជាងគេ ត្រូវបានឆេះជាបន្តបន្ទាប់ ក្នុងរយៈពេល ៣សប្តាហ៍មកនេះ ដោយមានផ្សែងធំៗឡើងឥតឈប់ឈរ ក្នុងតំបន់ព្រៃបៃតង​ដែលកំពុងឆេះ ។

ប្រការនេះបានធ្វើឲ្យសហគមន៍អនឡាញអន្តរជាតិ អំពាវនាវរកជំនួយ ដើម្បីជួយការពារព្រៃអាម៉ាហ្សូន និងការការពារ​ការឈូសឆាយ និងកាប់បំផ្លាញ់ ក្នុងតំបន់ ។​

មានរូបភាពជាច្រើន ដែលភ្ញាក់ផ្អើលផ្តើមចេញពីភ្លើងឆេះព្រៃនេះ ដែលប៉ះពាល់ដល់ជីវិតសត្វជាច្រើន ។ ក្នុងនោះរូបភាពមើលទៅខ្លោចចិត្ត ជាមួយសត្វខ្លាឃ្មុំ ស្ថិតក្នុងស្ថានភាពតប់ប្រមល់ ឱបកូនឈើ ស្ថិតក្នុងកណ្តាលភ្លើងកំពុងឆេះ ។​

គណនីបណ្តាញសង្គមជាច្រើន បានលើកឡើងថា រូបនេះត្រូវបានថតពីចម្ងាយ ដោយអ្នកថតបានប្រើប្រាស់ កាឡុងកាម៉េរ៉ាអាចហ្សូមចម្ងាយឆ្ងាយ ផ្តិតយករូបភាព ដែលមិនអាច​ជួយដល់ខ្លាឃ្មុំ​ទាន់ពេលវេលា ។ ទោះបីជាយ៉ាងណា រូបភាពនេះ​ត្រូវបានគេបញ្ជាក់ថា វាមិនបានកើតចេញពីក្នុងស្ថានភាពភ្លើងឆេះព្រៃ អាម៉ាហ្សូននោះទេ ។​

រូបភាពនេះមានម្ចាស់ឈ្មោះ Zenja Gammer ជាអ្នករចនារូបភាព និងផ្តិតរូបភាព ដោយចង់ប្រើសារដ៏មានន័យ ទៅកាន់មនុស្សលោក ទាំងអស់ ។រូបថតរបស់ខ្លាឃ្មុំនេះត្រូវបានបង្ហោះនៅក្នុងគណនី instagram របស់គាត់កាលពីថ្ងៃទី ៥ សីហាដែលទាក់ទាញការចាប់អារម្មណ៍ជាង ២,៥ ម៉ឺននាក់ដោយមានគោលបំណងនិយាយអំពីស្ថានភាពភ្លើងឆេះព្រៃនៅស៊ីបេរី។
ថ្វីដ្បិត​វាគ្រាន់តែជារូបភាព តែវាបានធ្វើឲ្យមនុស្សជាច្រើន ស្រក់ទឹកភ្នែក នឹងបង្កើនការយល់ដឹង ក្នុងការការពារបរិស្ថាន និងព្រៃឈើ ។ដូចជា ព្រៃអាម៉ាហ្សូន ដែលជាកន្លែងសត្វ ១០ភាគរយផ្សេងៗ មិនត្រូវបានគេរកឃើញនៅឡើយ ។ ភ្លើងឆេះនេះ វាមិនត្រឹមតែបំផ្លាញព្រៃឈើ ថែមទាំងនាំមកនូវការស្លាប់ដ៏ឈឺចាប់របស់សត្វព្រៃជាច្រើនផងដែរ ។
អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺចូលរួមសហការអនុវត្តសកម្មភាពជាក់ស្តែងបន្ថែមទៀតដើម្បីការពារគ្រោះមហន្តរាយភ្លើងឆេះព្រៃអាម៉ាហ្សូនដោយបន្តជួយសង្គ្រោះ“ សួតបៃតង” របស់ពិភពលោកដែលរួមចំណែកដល់អុកស៊ីសែន ២០ ភាគរយនៅក្នុងបរិយាកាសហើយក៏ជាខែលការពាររឹងមាំផងដែរ៕