ស្ត្រីម្នាក់បានបង្ហើបថា បេះដូងរបស់គាត់លែងដើររយៈពេល៣នាទី បន្ទាប់ពីមូលបានខាំគាត់នៅសួនច្បារក្រោយផ្ទះ។
ប្រភពព័ត៌មាន The Sun បានចុះផ្សាយថា ស្ត្រីKim Robinson អាយុ ២៥ឆ្នាំ ត្រូវបានមូលខាំដែលវិត្តន៍ទៅជាក្លាយសាច់ នឹងត្រូវកាត់សាច់ជើងចោល ក្រោយពីមូលខាំនៅក្រោយផ្ទះ អំឡុងពេលហាលខោអាវ ។
នាងត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យដធ៏ធំមួយ នឹងស្ទើរតែស្លាប់ក្នុងតុប្រតិបត្តិការវះកាត់ ក្រោយពី Sepsis ដែលជាបាក់តេរី ឆ្លងចូលទៅក្នុងឈាម និងបណ្តាលឲ្យបេះដូងរបស់នាងឈប់ដើរ ។
ស្ត្រីកូន៤រូបនេះ ឥលូវបានចាកចេញពីភាពភ័យខ្លាចហើយ តែសល់បញ្ហាជំងឺហើមពោះ នឹងត្រូវបន្តវះកាត់ទៀតបន្ទាប់ពីចំណាយពេល ៥សប្តាហ៍នៅក្នុងមន្ទីរពេទ្យ។
នាងបានប្រាប់ The Mirror ស្លាកស្នាមនៅលើកជើងរបស់ខ្ញុំវាគឺអាក្រក់ណាស់ ហើយខ្ញុំមិនទាន់អាចដើរបាននោះទេ ហើយត្រូវការរយៈពេល ១២ម៉ោង ដើម្បីធ្វើវាឲ្យប្រសើរឡើងវិញ ហើយក្រុមគ្រូពេទ្យនឹងយកដុំសាច់ 10x20cm ពីពោះ នឹងដាក់បិទស្នាកស្នាមលើជើងនេះ ។ ប៉ុន្តែខ្ញុំទទួលអារម្មណ៍ថា ខ្ញុំស្លាប់ក្នុងការវះកាត់ ខ្ញុំភ័យខ្លាចណាស់ ។
និយាយពីហេតុការណ៍ទៅក្រោយវិញ នាង Kim បានស្ថិតនៅក្រោយផ្ទះនាទីធ្លាសួនច្បារ ហើយក៏មានអារម្មណ៍ថាឈឺនៅតំបន់ក៏ជើងយ៉ាងខ្លាំង ដោយចាប់ផ្តើមរមាស់ និងហើមនាថ្ងៃបន្ទាប់ ។ ម្យ៉ាងទៀតវាហើម នឹងធ្វើឲ្យនាងមិនអាចដើរបាន។
ស្ត្រីជាម្តាយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់យកតំបន់ដែលមានមេរោគចេញបន្ទាប់ពីគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថានាងមានជំងឺសាច់ស៊ីសាច់។ នាងបានបន្តថា គ្រូពេទ្យវះកាត់បានចូលមកហើយនិយាយថាពួកគេត្រូវកាត់ជើងខ្ញុំ។ ខ្ញុំបាននិយាយថា“ ប្រសិនបើអ្នកត្រូវតែកាត់ជើងរបស់ខ្ញុំកុំដាស់ខ្ញុំ ឲ្យសោះ” ។
នាងបាននិយាយថា “វាធ្ងន់ធ្ងរណាស់ដែលរឿងនេះចាប់ផ្តើមពីការខាំ។ ខ្ញុំសង្ឃឹមថាខ្ញុំបានទូរស័ព្ទទៅវេជ្ជបណ្ឌិតភ្លាមៗនិងទទួលថ្នាំអង់ទីប៊ីយោទិច។ ឥឡូវនេះកូន ៗ ខ្ញុំចាប់ផ្តើមរកឧបករណ៍ប្រឆាំងកុំឲ្យមូលខាំពួកគេ” ៕