Griezmann ថាគ្រាប់បាល់ទី​២យប់មិញលួចយកតិចនិកទាត់របស់ Messi (វីដេអូខ្លី)

0

អេស្ប៉ាញ៖ ក្នុងសប្ដាហ៍ទី២ រវាង Barcelona និង Real Betis ដែលធ្វើឡើងយប់មិញនេះ ឃើញថាបានស្តារមុខមាត់ឡើងវិញយកបាន បីពិន្ទុ ក្នុងលទ្ធផល ៥-២ ក្រោយពីបរាជ័យក្នុងជើងទី​១ ក្នុងការប្រកួតលីកកំពូល​អេស្ប៉ាញ។

Antoine Griezmann បានរ៉ាប់រងនៅតំបន់ប្រយុទ្ធ ក្រោយពីកីឡាករឆ្នើមពីររូបអវត្តមាន គឺ Suarez និង Messi ដោយធ្វើបានយ៉ាងល្អនារាត្រីយប់មិញ ។ Griezmann រកបាន ២គ្រាប់ក្នុងចំណោម ៥គ្រាប់ ខណៈគ្រាប់ទីពីររបស់ខ្សែប្រយុទ្ធរូបនោះ គឺការស៊ុតពីក្រោមដំបូលទូកបន្តិច កោងផុតដៃអ្នកចាំទី ចូលទីយ៉ាងស្អាត ដោយសាមីខ្លួនលើកឡើងថាបានព្យាយាមច្បាមយកតិចនិកស៊ុតរបស់ Messi ។
Griezmann ថា “គ្រាប់ទីពីររបស់ខ្ញុំ ខ្ញុំធ្លាប់បានឃើញ Messi ធ្វើវាអំឡុងពេលហ្វឹកហាត់ ហើយខ្ញុំព្យាយាមលួចធ្វើតាមគាត់។”
ទស្សនា​វីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=2fszqU2rEM4