ជប៉ុន៖ រថភ្លើងល្បឿនលឿន ទៅកាន់តីក្រុងតូក្យូ ប្រទេសចិនដែលបើកក្នុងល្បឿន ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង បានជួបនូវហេតុការណ៍ទ្វាររថភ្លើងបើក ទាំងស្រុងក្នុងរយៈពេល ៤០វិនាទី ។ឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះបានពន្យារពេលរថភ្លើង ៧ គ្រឿងផ្សេងទៀត មិនអាចដំណើរការទៅមុខ ។
យោងតាមគេហទំព័រ Japan Today បានចុះផ្សាយថា រថភ្លើង Hayabusa Line 46 ទៅកាន់ទីក្រុងតូក្យូ ត្រូវបានបញ្ឈប់ជាបន្ទាន់នៅក្នុងរូងក្រោមដី ភ្លាមៗ ក្រោយចាកចេញពីស្ថានីយ៍ Sendai នៅវេលាម៉ោង 10:07 ព្រឹក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅពេលដែលបុគ្គលិកម្នាក់ បានរកឃើញមានភ្លើងដាស់តឿន ដោយទ្វារទី៩ ត្រូវបានបើក ។
នេះត្រូវបានគេនិយាយថាជាឧប្បត្តិហេតុដ៏កម្រមួយសម្រាប់រថភ្លើងនៅក្នុងប្រទេសជប៉ុន ដែលកន្លងមកត្រូវបានគេទទួលស្គាល់ថាជារថភ្លើង ដែលមានសុវត្ថិភាព នៅលើពិភពលោក។
ក្រុមហ៊ុនផ្លូវដែកបូព៌ាប្រទេសជប៉ុនបាននិយាយថាមូលហេតុនៃឧប្បត្តិហេតុនេះត្រូវបានកំណត់ដោយនិយោជិកម្នាក់ដែលភ្លេចចាក់សោរទ្វារ ដែលទ្វាររថភ្លើងនេះបិទបើកដោយដៃ។
ដំបូងពួកគេមិនបានទទួលស្គាល់កំហុសនេះទេ ដោយលើកហេតុផលថាទ្វារត្រូវបានបិទនៅពេលរថភ្លើងចាកចេញពីស្ថានីយ៍ Sendai ។ នឹងបញ្ជាក់ថា ដោយសារតែកំលាំងខ្យល់ទើបធ្វើឲ្យទ្វារនោះរំកិលបើកដោយខ្លួនឯង ។
អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា“ បុគ្គលិកបានពិនិត្យមើលរថភ្លើងហើយឃើញទ្វារបើកទ្វារទាំងស្រុង។ អ្នកដំណើរប្រហែល ៣៤០ នាក់នៅលើរថភ្លើងគ្មាននរណាម្នាក់រងរបួសទេ” ។លោកក៏បានបន្ថែមទៀតថារថភ្លើងបានបន្តដំណើរបន្ទាប់ពីត្រូវបានត្រួតពិនិត្យសុវត្ថិភាព។
ហេតុការណ៍នេះ បានធ្វើឲ្យរថភ្លើងដែលមានល្បឿនលឿននេះ យឺតពេល រហូតដល់ទៅ១៩នាទី នឹងធ្វើឲ្យរថភ្លើងផ្សេងទៀត ពន្យាពេលរហូតដល់ ២៨ នាទីដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណ ៣.៣០០ នាក់។
មុនពេលមានហេតុការណ៍នេះតំណាងក្រុមហ៊ុនផ្លូវដែកបានផ្ញើការសុំទោសនិងបានសន្យាថានឹងចាត់វិធានការសមហេតុផលដើម្បីចៀសវាងការកើតឡើងដដែលៗ។
ប្រទេសជប៉ុនគឺជាអ្នកត្រួសត្រាយក្នុងបណ្តាញផ្លូវដែកល្បឿនលឿន។ ពួកគេតែងតែត្រូវបានគេកោតសរសើរចំពោះវិធានការសុវត្ថិភាពនិងភាពទៀងទាត់នៅពេលប្រតិបត្តិការ។ ម្យ៉ាងវិញទៀត នៅក្នុងរថភ្លើង មានបំពាក់ដោយភ្លើងប្រកាសអាសន្ន ដែលអាចកាត់បន្ថយល្បឿនរថយភ្លើង ដោយស្វ័យប្រវត្តិ នៅពេលដែលមានហេតុការណ៍ រញ្ជួយដីធំៗ កើតឡើង ៕