ប្រជាជននៅ Guadalajara នៃប្រទេសម៉ិកស៊ិកបានភ្ញាក់ឡើងនាព្រឹកថ្ងៃអាទិត្យជាមួយភួយទឹកកកក្រាស់ ៗ នៅលើតំបន់នានានៃទីក្រុងរបស់ពួកគេបន្ទាប់ពីមានព្យុះទឹកកកបក់បោកយ៉ាងខ្លាំងដែលបានបំផ្លាញផ្ទះនិងបន្សល់ទុកនូវរថយន្តមួយចំនួនដែលត្រូវបានកប់បាត់។
ហេតុការនេះធ្វើអោយមានការភ្ញាក់ផ្តើលជាខ្លាំងក៏ព្រោះតែពេលនេះជាពាក់កណ្តាលរដូវក្តៅ ដែលកាលពីខែមុនសីតុណ្ហភាពនាពេលថ្ងៃបានឡើងដល់(90oF) ៩០ អង្សាហ្វារិនហៃឬលើសពីនេះ។
អាជ្ញាធរនិយាយថាផ្ទះជាង ៤៥០ បានរងផលប៉ះពាល់ដោយសារព្យុះព្រឹលនេះ រួមទាំងកន្លែងខ្លះទឹកកកហូរតាមទ្វារនិងបង្អួចផងដែរនេះបើយោងតាមកាសែត El Informador ក្នុងស្រុកនៃប្រទេសម៉ិកស៊ិកូ។
អភិបាលក្រុង Guadalajara លោក Ismael del Toro បានប្រាប់កាសែតថាមនុស្ស ១០ នាក់ត្រូវបាន សង្គ្រោះដោយមានត្រជាក់ពេក។
កងទ័ពម៉ិកស៊ិកូនិងអាជ្ញាធរមូលដ្ឋានត្រូវបានគេដាក់ពង្រាយដើម្បីប្រើគ្រឿងម៉ាស៊ីនធុនធ្ងន់ដើម្បី ជីកយកទឹកកកចេញពីទីក្រុងដែលមានប្រជាជនជិត ១,៥ លាននាក់ដែលជាស្តិតិប្រជាជនច្រើនបំផុតនៅក្នុងប្រទេសម៉ិកស៊ិក៕