គេហទំព័រ QQ បានចែករំលែកនូវព័ត៌មានថា មានអ្នកនិយមលេងអឺនធើណេតម្នាក់បានបង្ហាញនូវរូបថតជាច្រើនសន្លឹក របស់ តារាចម្រៀងរ៉េន ដែលកំពុងមមារញឹកថតខ្សែភាពយន្តថ្មី ។
ជាមួយរូបភាពនេះ គេឃើញតារាចម្រៀងរ៉េន មានទឹកមុខស្លេកស្លាំង និងហត់នឿយ ។ ក្នុងនោះដែរ ផេក QQ ក៏បានលើកឡើងថា រ៉េនកំពុងព្យាយាមរកលុយសម្រាប់ថ្លៃទឹកដោះគោ សម្រាប់ភរិយា Kim Tae Hee ដែលកំពុងពរពោះកូនទី២ ។
QQ បានអត្ថាធិប្បាយថាទោះយ៉ាងណាជាមួយនឹងឈុតខ្មៅ Rain នៅតែរក្សារូបភាពសាកសមជាបុរសសង្ហារ ។ ទោះជាយ៉ាងណាបើសិនជាយើង មើលដោយយកចិត្តទុកដាក់ ឃើញថា គាត់មានរាងស្គមស្គាំងជាងមុនឆ្ងាយ និងរាងចាស់បន្តិច ក៏ព្រោះតែគាត់រវល់ការងារច្រើននឹងការថតកុននេះ ។
យោងតាមប្រភពព័ត៌មាន Kim Tae Hee នឹងផ្តល់កំណើតកូនទី២ នៅក្នុងខែកញ្ញា ខាងមុខ ហើយព្រោះតែរឿងនេះហើយ ដែលធ្វើឲ្យ Rain ខំព្យាយាមរកលុយ ដើម្បីទឹកដោះគោកូនឲ្យបានច្រើន៕



