វីដេអូកម្រ ដែលសត្វកណ្តុរសមួយក្បាលសម្លាប់ពស់វែកដ៏កាច់សាហាវ

0

ជ័យជម្នះរបស់កណ្តុរសតូច​ត្រូវបានគេប្រៀបប្រដូចទៅនឹង ជ័យជន្នះរបស់ David ដែបានផ្តួលយក្ស Goliath ។​
វាមិនមែនជារឿងចម្លែកនោះទេ សម្រាប់សត្វដែលស្ថិតនៅក្នុងស្ថានភាពទាល់សច្រក ត្រូវការវាយបកវិញ ។ ប៉ុន្តែ​រឿងនេះវិញ អាចនិយាយថាជារឿងកម្រ ដោយកណ្តុរសមួយក្បាល អាចមានលទ្ធភាព សម្លាប់សត្រូវ​ដ៏គួរឲ្យខ្លាច ដូចជាសត្វពស់វែកនេះ ។ វាជារឿងសឹងតែមិនគួរឲ្យជឿ ។

កណ្តុរពណ៌សមួយក្បាលនេះ មិនបានភ័យខ្លាចនោះទេ ដោយបានខាំក្បាលពស់វែក ជាមួយធ្មេញដ៏មុតស្រួចរបស់ខ្លួនសម្លាប់ បានជោគជ័យ ជាមួយភាពអស់សង្ឈឹមក្រោម​ភាពរន្ធត់ជាមួយសត្វពស់ពីរទៅបីក្បាលផ្សេងទៀត ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖