បើករដូវកាលភ្លាម Barcelona ចាញ់ Athletic Bilbao (មានវិដេអូខ្លី)

0

លីគកំពូល​របស់អេស្ប៉ាញ La Liga បានបើកជាផ្លូវការ នារាត្រីយប់មិញ ដោយក្រុម Athletic Bilbao បានស្វាគមន៍ ក្លិបជើងខ្លាំងក្នុងអេស្ប៉ាញ Barcelona ។ ការស្វាគមន៍នេះ ថ្វីបើក្រុមម្ចាស់ផ្ទះរងសម្ពាធខ្លាំង និងមិនសំបូរបាល់គ្រប់គ្រង ប៉ុន្តែឱកាសវាយឆ្មក់ម្តង២ ធ្វើឲ្យភ្ញៀវ ដែលជាជើង ខ្លាំង សំបូរកីឡាករល្អ បាស់រោមម្តងៗដែរ ។

នៅនាទី​៨៩ ម្ចាស់ផ្ទះធ្វើបានល្អ ដោយរកគ្រាប់បាល់ជាមួយស្តាយ៍កាប់ចាន របស់ Aritz Aduriz ដែលរកបានបីពិន្ទុជាផ្លូវការ ឡើងទៅកាន់កំពូល​តារាង បណ្តោះអាសន្ន ៕
ទស្សនា​វីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖