ឈុតយុវវ័យសម័យថ្មី ពេលដើរផ្សារទំនើប

0

សម្លៀកបំពាក់នេះសិចស៊ីណាស់ វាមិនចម្លែកនោះទេ សម្រាប់យុវវ័យនាពេលបច្ចុប្បន្ន ។ ទោះបីជាយ៉ាងណាក៏ដោយ របៀបរបបនៃការស្លៀកពាក់បែបនេះ មិនគួរលេចឡើងនៅទីសាធារណៈនោះឡើយ ។
មុខមាត់ស្រស់ពព្រាយ គួរ​ឲ្យទាក់ទាញ ដោយដើមទ្រូង ត្រគាកជាទីប្រាថ្នារបស់កន្លង់ ក្មេងស្រី Tran Hong បានធ្វើឲ្យអ្នកលេងនៅលើបណ្តាញ ទំនាក់ទំនងសង្គមនៅហុងកុងភ្ញាក់ផ្អើល ព្រោះតែនាងបានស្លៀកឈុតប៊ីគីនីដើរផ្សារទំនើបដេញរបស់របរ។

ក្មេងស្រីសិចស៊ីខាងលើ កន្លងទៅធ្លាប់បានបង្ហាញរូបភាពសិចស៊ីជាច្រើន យ៉ាងមានទំនុកចិត្តនៅលើគណនីបណ្តាញសង្គមរបស់នាង​។
ចំណែករូបភាពដែលនាងថតនៅផ្សារទំនើបក្នុងស្ថានភាពសិចស៊ីនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ប្រតិកម្មយ៉ាងខ្លាំង ។ មិតិភាគច្រើន បានលើកឡើងថា នាងបានបង្ហាញរូបភាពខ្លួនឯង ដើម្បីបង្កើតរឿងរ៉ាវអាស្រូវ ក្នុងន័យទទួលបានការចាប់អារម្មណ៍ ។
បន្ទាប់ពីត្រូវបានអ្នកលេងបណ្តាញសង្គមប្រើសម្តីធ្វើជាដំបង វាយនោះ សាមីខ្លួនដែលជា​ក្មេងស្រីសិចស៊ី នៅលើបណ្តាញសង្គម បានលើកឡើងថា រូបនេះត្រូវបានថតនៅអំឡុងពេលដំណើរកម្សាន្តជាមួយមិត្តភក្តិ នៅប្រទេស​ម៉ាឡេស៊ី ។ នៅថ្ងៃនោះ នាងបានទៅហែលទឹក ហើយនៅតាមផ្លូវត្រលប់ មកកន្លែងស្នាក់នៅវិញ ក៏ឆ្លៀតទិញរបស់របរ ហើយក៏បានថតរូបពីរ ទៅបីសន្លឹកទៅ ។

នាងក៏បានបញ្ជាក់ផងដែរថា នៅពេលដែលថតរូប បុគ្គលិកផ្សារទំនើប មិនត្រឹមតែយល់ព្រមនោះទេ ព្រមទាំងជួយសម្រួលឲ្យជួយថតថែមទៀត ដោយបានចុចតាមដាននាង នៅលើអ៊ីត្រាក្រាម ។

ថ្វីបើមានការបន្យល់ដូច្នោះមែន តែនៅតែមានមតិថា នាងមិនគួរថតរូបភាពបែបនេះ នៅតាមទីសាធារណៈឡើយ៕