ភ្នំពេញ៖ ចាត់ទុកជាដំណឹងភ្ញាក់ផ្អើលមួយដែរ ក្នុងសង្គមសិល្បៈ ជាពិសេសអ្នកគាំទ្ររបស់ឱក សុគន្ធកញ្ញា នៅពេលដែលតារាស្រីរូបនេះបានប្រកាសស្វាគមន៍ការមកដល់នៃកូនដំបូង ក្រោយរៀបការកាលពីថ្ងៃទី១៦ ខែមិថុនា នៅសណ្ឋាគារសុខា ។
បើរាប់គិតពីថ្ងៃទី១៦ ខែមិថុនា មិនទាន់បាន៣ខែស្រួលបួលផង ស្រាប់តែ ឱក សុគន្ធកញ្ញា បានបង្ហោះរូបស្វាគមន៍កូនដំបូងនៅលើគណនីហ្វេសប៊ុក របស់កញ្ញា ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល ។
ឱក សុគន្ធកញ្ញា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមថា ពួកយើងកំពុងរង់ចាំការមកដល់របស់គាត់..! We are waiting for you baby.. ?? #LKbaby ។ ក្នុងរូបភាពនេះបានភ្ជាប់មកជាមួយក្បាលពោះរបស់ សុគន្ធកញ្ញា ដែលកំពុងមានផ្ទៃពោះ ជាមួយមុខលោក អ៊ឹង សុខលី ថើបកូន ដែលស្ថិតនៅក្នុងផ្ទៃតារាចម្រៀងស្រីដែលវិវត្តន៍ខ្លួន ក្លាយជានាយិកា រូបនេះ ៕