ហេតុការណ៍ដ៏ភ្ញាក់ផ្អើលថ្មីមួយទៀតនៅស្ថានីយ៍រថភ្លើង ក្នុងទីក្រុង Jamshedpur ប្រទេសឥណ្ឌា ដោយក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ត្រូវបានបុរសពីរនាក់ចាប់យកទៅរំលោភនិងសម្លាប់ ខណៈពេលម្ដាយកំពុងដេកលង់លក់ ។ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នៅ។
នៅក្នុងយប់កើតហេតុ ក្មេងស្រីរងគ្រោះនិងម្ដាយ រួមទាំងឪពុកចុង ធ្វើដំណើរចាកចេញពីតំបន់ Purulia មកកាន់ទីក្រុង Jamshedpur។ លុះវេលាម៉ោង ១១:៤០នាទីយប់ ខណៈពេលពួកគេទាំងបីកំពុងដេកលក់នៅស្ថានីយ៍រថភ្លើង ក៏មានបុរសម្នាក់បានដើរចូលទៅលួងលោមចាប់ក្មេងស្រីដែលកំពុងដេកជិតម្ដាយ បីចេញក្រៅស្ថានីយ៍។
រយៈពេលប្រមាណ៣ម៉ោងក្រោយមក ទើបម្ដាយភ្ញាក់ដឹងខ្លួនមិនឃើញកូនស្រី ក៏ព្យាយាមដើររកនិងទូរស័ព្ទទៅប្ដឹងប៉ូលិស។ នៅព្រឹកថ្ងៃទី២៦ ប៉ូលិសបានប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ ដែលនៅមិនឆ្ងាយពីស្ថានីយ៍រថភ្លើងប៉ុន្មាននោះទេ។
ក្រោយពីត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពរួចមក ប៉ូលិសក៏បានចាប់ខ្លួនជនល្មើសទាំងពីរមកសួរចម្លើយ។ ម្នាក់ក្នុងចំណោមជនល្មើសទាំងពីរ មានឈ្មោះថា Rinku Sahu ទើបតែចេញពីគុកថ្មីៗនេះ ធ្លាប់ជាប់ទោសពីបទរំលោភនិងសម្លាប់ក្មេងម្ដងរួចមកហើយ នៅក្នុងឆ្នាំ២០១៥។ ជនល្មើសទាំងពីរបានធ្វើការសារភាពថា ពួកគេពិតជាបានរំលោភហើយច្របាច់ក.ក្មេងស្រីរងគ្រោះ ព្រោះនាងស្រែកយំខ្លាំងពេក។
តែអ្វីដែលកាន់តែប្លែកទៀតនោះ ក្រោយពីការស៊ើបអង្កេតរបស់ប៉ូលិស ឪពុកចុងរបស់ក្មេងស្រីរងគ្រោះ ក៏ត្រូវបានចាប់ខ្លួនពីបទជួញដូរកុមារផងដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖