The Mirror ដែលបានចេញផ្សាយអត្ថបទនៅថ្ងៃសៅរ៍នេះបានសរសេរថាកីឡាករខ្សៃបម្រើអង់គ្លេស Alex Oxlade Chamberlain ត្រូវបានគេជឿជាក់ថាអាចវិលត្រឡប់ចូលហ្វឹកហាត់វិញហើយក្រោយធូរស្រាលពីរបួសរបស់គេ។
កីឡាកររូបនេះបានថែមទាំងធ្វើការថ្លែងជាសាធារណៈផងដែរអំពីស្ថានភាពល្អប្រសើរនៃរបួសក្បាលជង្គង់របស់ខ្លួនដែលមានតាំងតែពីឆ្នាំ ២០១៨ ។ កីឡាករវ័យ២៥ឆ្នាំ រូបនេះក៏បានបង្ហាញខ្លួនផងដែរក្នុងការប្រកួតស្មើជាមួយនឹង Sporting Lisbon កាលពីខែមុនប៉ុន្តែហាក់មិនសូវមានភាពល្អប្រសើរចំពោះស្ថានភាពរបួសឡើយ។
ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះក៏បានបង្ហាញពីអារម្មណ៍វិជ្ជមាននិងភាពព្យាយាមថែរក្សារបួសនេះឲ្យល្អប្រសើរឡើងវិញទាន់ពេលប្រកួតបើករដូវកាល Community Shield ប៉ះជាមួយនឹងជើងឯកអង់គ្លេស Man City នេះផងដែរ៕
ប្រែសម្រួល:Lee