គ្រូពេទ្យបាននិយាយថា ធ្មេញជាង ៥០០ ត្រូវបានយកចេញពីមាត់របស់កុមារម្នាក់នៅក្នុងប្រទេសឥណ្ឌា។ ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់បានត្អូញត្អែរប្រាប់ឪពុកម្តាយតាំងពីអាយុ ៣ឆ្នាំ ថាខ្លួនបានហើមនៅផ្នែកខាងស្តាំនៃថ្គាមក្រោម។ បន្ទាប់ពីភាពមិនប្រក្រតីអស់រយៈពេល4ឆ្នាំ វេជ្ជបណ្ឌិតនៅChennai បានរកឃើញថាការលូតលាស់ដ៏ធំមួយ នៅក្នុងថ្គាមរបស់គាត់។ វត្ថុរឹងរាប់រយត្រូវបានគេរកឃើញ នៅក្នុងដុំដែលមានទំហំប្រហែល ៥x៣ សង់ទីម៉ែត្រ។
នៅពេលដែលវាត្រូវបានកាត់យកចេញមក គេបានរកឃើញធ្មេញចំនួន ៥២៦ ដែលមានទំហំខុសៗគ្នា នៅខាងក្នុងដុំនោះ។ ក្នុងករណីស្រដៀងគ្នានេះដែរ កាលពីឆ្នាំ ២០១៤ ធ្មេញចំនួន ២៣២ ត្រូវបានគេយកចេញពីមាត់របស់ក្មេងជំទង់ម្នាក់ ដែលរស់នៅបុមបៃ៕