Nakamba ក្លាយទៅជាកីឡាករចំណូលថ្មីទី១២របស់ក្លឹប Aston Villa

0

Marvelous Nakamba ត្រូវបានបញ្ចប់ទៅនៃការចុះហត្ថលេខាជាផ្លូវការហើយជាមួយនឹងក្លឹប Aston Villa ក្នុងតម្លៃខ្លួនប្រមាណជា១២លានផោនពីក្លឹបប៊ែលហ្ស៊ិក Brugge។កីឡាកររូបនេះបានក្លាយទៅជាកីឡាករចំណូលថ្មីទី១២ សម្រាប់ Aston Villa នៅរដូវក្តៅនេះ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតកីឡាករវ័យ២៤ឆ្នាំរូបនេះនិយាយទាំងមានទំនុកចិត្តថានឹងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តចំពោះសមត្ថភាពរបស់ខ្លួនឡើយ។កីឡាករជនជាតិហ្ស៊ីបាវេយរូបនេះក៏មានឈ្មោះនៅក្នុងជម្រើសជាតិផងដែរក្នុងការប្រកួតពាន African Cup កន្លងមក។

លើសពីនេះថ្វីត្បិតតែទើបមានអាយុ២៤ឆ្នាំមែនប៉ុន្តែ Nakamba មានបទពិសោធខ្លាំងលើអាជីពបាល់ទាត់នេះដោយក្នុងនោះគេធ្លាប់បង្ហាញខ្លួនលេងនៅលីករបស់ប្រទេសបារាំងប្រទេសហូឡង់និងចុងក្រោយនេះគឺលីកនៅប្រទេសប៊ែលហ្ស៊ិកផងដែរ៕

ប្រែសម្រួល:Lee