ភ្នំពេញ៖ ក្រោយពីឡាយចែកកាបូបហ្វ្រីយប់មិញ តារាសម្តែងសាច់សខ្ចីសិចស៊ី ដេននី ក្វាន់ បានប្រកាសជំហរថាឈប់ចែកកាបូប Free ទៀតហើយ ក៏ព្រោះតែចែកឲ្យហើយ នៅទាមទារសុំថ្លៃសេវាពីលើទៀត អ៊ីចឹងកែប្រែថាទុកលក់ចែកជូនទានដល់តាយាយចាស់ៗវិញប្រសើរជាង ។
ដេននី ក្វាន់ បានសរសេរនៅលើហ្វេសប៊ុក នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៩ ថា មិនយល់ពីមនុស្សមួយចំនួនសោះ ខ្ញុំខំចែកកាបូបអោយ Free ហើយ ពេលខ្ញុំផ្ញើរអោយហើយនៅតវ៉ាថាបើចែក Free ហើយមិចមិនចេញសេវាផ្ញើរអោយគាត់ផង Hmmmmm ។
តារាសិចស៊ីខាងលើបានបន្ថែមថា និយាយទៅគាត់ចង់អោយខ្ញុំចេញថ្លៃដឹកជញ្ជូនអោយទៀត មិនយល់ទេកាបូបខ្ញុំតម្លៃរាប់រយខ្ញុំអោយ Free ខ្ញុំមិនតវ៉ាផង គ្រាន់តែសេវាដឹកជញ្ជូន 2$ អីក៏យ៉ាប់ម៉េស លើកក្រោយខ្ញុំលែងចែក free ហើយបើយ៉ាងហ្នឹងៗ ហត់ចិត្តណាស់ លាហើយអារឿង Free Free និង ស៊ូលក់យកលុយវិញ ហើយយកលុយនិងទៅចែកទានជូនលោកយាយលោកតាដែលក្រខ្សត់វិញ ៕