ថ្នាក់ដឹកនាំរបស់ PSG បានទទួលយកការបញ្ចុះតម្លៃ ក្នុងការលក់ Neymar ចេញ ពីតម្លៃ ៣០០លានអឺរ៉ូ ចុះមកត្រឹម ១៨០លានអឺរ៉ូវិញ ដើម្បីជម្រុញ ឲ្យកាន់តែឆាប់ដេញកីឡាករសញ្ជាតិប្រេស៊ីលនេះ ចេញពីក្លិប ។
បច្ចុប្បន្ននេះមានក្លិបធំចំនួន ៤ ដើម្បីចង់បានកីឡាករស្តេចរំអួយ Neymar គឺ MU, Man City, Real Madrid និង Barcelona ។
ក្នុងចំណោមក្លិបទាំង ៤នោះ គឺ Barcelona ចង់បានជាងគេ ព្រោះតែចង់ឲ្យតារាប្រេស៊ីល ចូលរួមលេងជាមួយ Messi សារជាថ្មី ។
កន្លងទៅម្ចាស់ពានលីកកំពូលបារាំង បានប្រកាសថានឹងដាក់លក់ Neymar ៣០០លានអឺរ៉ូ ប៉ុន្តែក្រោយមកក៏ឆាប់រហ័ស ក្នុងការបញ្ចុះតម្លៃ មកត្រឹម ១៨០លានអឺរ៉ូវិញ ។
ការសម្រេចចិត្តយ៉ាងឆាប់រហ័សនេះ ក៏ព្រោះតែ PSG បានលើកឡើងថាពួគគេចង់បានសាច់ប្រាក់ទាំងស្រុង ដោយមិនចង់ធ្វើតាមផែនការរបស់កីឡាករឡើយ។