កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួន ២គ្រាប់

0

ការបាញ់បង្ហោះមីស៊ីល ធ្វើឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីក្រុងព្យុងយ៉ាងបានសាកល្បងអាវុធជាលើកដំបូងក្នុងរយៈពេលជាងពីរខែ។
មីស៊ីលរយៈចម្ងាយខ្លីនេះ ត្រូវបានគេគិតថាហោះបានប្រហែល ២៥០ គីឡូម៉ែត្រ នៅរយៈកម្ពស់អតិបរមា ៣០ គីឡូម៉ែត្រ ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូងបាននិយាយថា « ការបាញ់មីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង គឺមិនមានប្រយោជន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េទេហើយយើងទទូចឱ្យកូរ៉េខាងជើងបញ្ឈប់ឥរិយាបទប្រភេទនេះ » ។

ការបាញ់បង្ហោះនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីដាក់សម្ពាធលើអាមេរិក។ ប្រទេសកូរ៉េខាងជើងចង់ ឲ្យសហរដ្ឋអាមេរិកកាត់បន្ថយការដាក់ទណ្ឌកម្ម ក្នុងចំណោមការផ្តល់សម្បទានផ្សេងទៀត ដែលជាផ្នែកមួយនៃជម្លោះការទូតរវាងប្រទេសទាំងពីរ។
នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ ចូលទៅក្នុងសមុទ្រ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា ការសាកល្បងត្រូវបានត្រួតពិនិត្យដោយមេដឹកនាំគីមជុងអ៊ុន។
ពួកគេបានរាយការណ៍ថា ការធ្វើតេស្តនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ការព្រមានដល់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការទិញយន្តហោះចម្បាំងដែលផលិតដោយបច្ចេកវិទ្យាខ្ពស់របស់អាមេរិក និងសមយុទ្ធយោធាដែលបានគ្រោងទុក៕