ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីរកឃើញថារញ្ជួយដីជាកត្តាធ្វើឲ្យកម្រិតទឹកសមុទ្រលើលោកកើនឡើងខ្លាំង

0

ការអះអាងមួយដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្ររបស់អូស្ត្រាលីបានបញ្ជាក់ថាការរញ្ជួយដីធំៗទាំងឡាយគឺអាចបណ្តាលឱ្យកម្រិតទឹកសមុទ្រឡើងខ្ពស់លឿនជាងការប្រែប្រួលអាកាសធាតុហើយវាកំពុងធ្វើឱ្យពួកគេព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះប្រជាជាតិតាមកោះនៅតំបន់ប៉ាស៊ីហ្វិកមួយចំនួន។

សាស្រ្តាចារ្យ Shin-Chan Han មកពីសាកលវិទ្យាល័យ Newcastle បានរកឃើញថាកម្រិតទឹកសមុទ្រនៅSamoaអាមេរិកបានកើនឡើងដល់៥ដងនៃមធ្យមភាគពិភពលោកដោយសារតែការធ្លាក់ចុះនៃដីដែលជឿជាក់ថាវាបានបណ្តាលមកពីព្រឹត្តិការណ៍ការរញ្ជួយដី Samoa-Tongan ឆ្នាំ២០០៩ កន្លងមក។

លោក Han បាននិយាយយ៉ាងច្បាស់ទៀតថាវាអាចមានគ្រោះថ្នាក់ដល់តំបន់នេះច្រើនជាងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ការកើនឡើងកម្រិតទឹកសមុទ្រដែលព្យាករណ៍អំពីការរាលដាលដីធ្លីនៅក្នុងតំបន់Samoaអាអាមេរិចគឺមានច្រើនបើប្រៀបធៀបទៅនឹងក្រុមអ្នកតំណាងអន្តររដ្ឋាភិបាលស្តីអំពីបំរែបំរួលបម្រែបម្រួលអាកាសធាតុដែលបានព្យាករណ៍អំពីការកើនឡើងនៃការប្រែប្រួលអាកាសធាតុនៅក្រោមមូលហេតុនៃការបំភាយឧស្ម័នកាបូនិច៕

ប្រែសម្រួល:Lee