ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាល្លឺម៉ង់ព្រមទាំងវិរៈបុរសរបស់ពួកគេបានចាប់ផ្តើមនាំគ្នាលើកសរសើរយ៉ាងខ្លាំងពីគ្រូបង្វឹករបស់ក្លឹបហង្សក្រហមលោក Juergen Klopp នៅក្រោយពេលដែលបុរសរូបនេះបានជួយក្លឹបក្នុងការលើកពានរង្វាន់ Champions Leagueនិង ជាលើកដំបូងរបស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍។
បុរសជាអ្នកកើតនៅទីក្រុង Stuttgart វ័យ៥១ឆ្នាំគឺជាគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ទី៣ហើយបន្ទាប់ពីលោក Ottmar Hitzfeld ឆ្នាំ១៩៩៧នៅក្លឹប Borussia Dortmundឆ្នាំ២០០១ជាមួយនឹងក្លឹប Bayern Munich និងលោក Jupp Heynckesឆ្នាំ១៩៩៨ជាមួយក្លឹប Real Madrid និងឆ្នាំ២០១៣ជាមួយក្លឹបBayern Munichដែលបានលើកពានរង្វាន់Champions Leagueនេះ ។
កាសែតដ៏ល្បីមួយរបស់អាល្លឺម៉ង់Bild បាននិយាយថាកិច្ចសន្យារបស់គាត់កំពុងដំណើរការរហូតដល់ឆ្នាំ២០២៣ប៉ុន្តែក្លឹបLiverpool ជាទីស្រឡាញ់របស់យើងនាពេលអនាគតយើងចង់ឱ្យគាត់វិលត្រឡប់មកវិញជាគ្រូបង្វឹកជាតិរបស់យើង។
ប្រែសម្រួល:Lee