តោខៀ​វផ្តល់អាវលេខ១០ ជូនHudson-Odoi ជាការថ្ពក់ចិត្តឲ្យនៅបន្ត​

0

ក្លិបតោខៀវ Chlesea កំពុងពិចារណា​ផ្តល់ជូននូវអាវស្លាកលេខ ១០ របស់ Eden Hazard ជូន Callum Hudson-Odoi ដើម្បីរក្សាគាត់ឲ្យ នៅលេខ​ជាមួយក្លិបបន្ត ។​
Hudson-Odoi ត្រូវបានក្លិបជាច្រើនកំពុងចរចារ ដែលធ្វើឲ្យតោខៀវ​កាន់តែភ័យបុកពោះ ក៏ព្រោះតែ​កីឡាករ​វ័យក្មេងនេះ មិនព្រម​បន្តកុងត្រា ជាមួយពហុកីឡដ្ឋាន Stamford Bridge ។​

ក្នុងនោះដែរក្លិប Bayern Munich បានបរាជ័យ ជាមួយទំហំទឹកប្រាក់ ចរចារចង់បានកីឡាករ​អង់គ្លេសនេះ ចំនួន ៤០លានផោន កាលពីខែមករា ប៉ុន្តគេដឹងថា កីឡាករអាយុ ១៨ឆ្នាំរូបនេះ​ក៏មានបំណងចង់ផ្លាស់ទៅកាន់ទឹកដី​អាល្លឺម៉ង់ដូចគ្នាផងដែរ​។​
Goal បានលើកឡើងថា តោខៀវ ក៏ដូចជា Bayern Munich បានរៀបចំអាវលេខ ១០ដូចគ្នា ជាមួយកុងត្រាពេលអនាគត៕