ស្រម៉ៃថាបើសិនជាអ្នកគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយនិងធ្វើដំណើរទៅកាន់កីឡាដ្ឋាននៃការប្រកួតរបស់ក្លឹបដែលអ្នកគាំទ្រដោយត្រូវចំណាយពេលរយៈពេលធ្វើដំណើររហូតទៅដល់២៨ម៉ោងប៉ុន្តែពេលទៅដល់ទើបដឹងថាតាមពិតទីក្រុងដែលជាកន្លែងប្រកួតនោះគឺត្រូវចំណាយពេល៦ម៉ោងទៀតទើបទៅដល់តើអ្នកមានអារម្មណ៍យ៉ាងណា?
គឺជារឿងដែលគួរឲ្យអស់សំណើចមួយដែលបុរសម្នាក់មានឈ្មោះថា Alvaro Oliveira ដែលជាអ្នកគាំទ្រ ផ្កាប់មុខរបស់ក្លឹបប៉ទុយហ្គាល់Benfica ដែលបានធ្វើដំណើរទៅមើលការប្រកួតរបស់ក្លឹបនៅឯទីក្រុង Frankfurtប៉ុន្តែបែរជាទៅដល់ទីក្រុង Frankfurt an der Oderទៅវិញនៅក្នុងការប្រកួតពានរង្វាន់ Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍ជាមួយនឹងក្រុម Eintracht Frankfurt។
ការធ្វើដំណើរឆ្លងកាត់ទាំងទីក្រុងប៉ារីសផង Oliveira បានបង្ហាញអារម្មណ៍សប្បាយរីករាយបំផុតដោយសង្ឃឹមថានឹងអាចទស្សនាការប្រកួតរបស់ Benfica ប៉ុន្តែបែរជាចុងក្រោយខុសទីក្រុងទៅវិញ។សំណាងល្អបុរសរូបនេះត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជួយផ្តល់ព័ត៌មានថាទីកន្លែងប្រកួតមានចំងាយតែ៦០០គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងដែលគាត់យល់ច្រឡំនឹងបានធ្វើដំណើររយៈពេល៦ម៉ោងបន្ថែមទៀត៕
ប្រែសម្រួល:Lee