បរទេស:ជាព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍នៅពេលដែលកាលពីប៉ុន្មានថ្ងៃថ្មីៗនេះគ្រោងឆ្អឹងទារកសត្វដាយណូស័រប្រភេទ Tyrannosaurus rex មានអាយុកាលរហូតទៅដល់ជិត៦៨លានឆ្នាំត្រូវបានគេដាក់លក់នៅលើវេបសាយeBay ដោយបុរសម្នាក់ដែលត្រូវបានជឿជាក់ថាគឺជាអ្នកដែលបានរកឃើញវា។
សាស្ត្រាចារ្យAlan Detrichគឺជាអ្នកមនុស្សម្នាក់ដែលបានរកឃើញគ្រោងសត្វដ៏កម្រនេះហើយលោកបានដាក់ប្រកាសលក់ក្នុងតម្លៃប្រមាណជា២,៩៥លានដុល្លារដោយបានទាំងធ្វើការពិពណ៍នាថាវាគឺជាគ្រោងឆ្អឹងកូនសត្វដាយណូស័រតែមួយគត់ដែលមាននៅលើលោក។
ទំហំរបស់វាមានប្រវែងប្រមាណជា១៥ហ្វីតហើយអះអាងថាកូនសត្វដាយណូស័រប្រភេទT-Rexមួយក្បាលនេះបានងាប់នៅពេលដែលវាមានអាយុទើបតែប្រហែលជា៤ឆ្នាំប៉ុណ្ណោះ៕
ប្រែសម្រួល:Lee